បរទេស៖ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ការវាយប្រហារតាមអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសសូម៉ាលីភាគខាងជើង បានសម្លាប់សមាជិកក្រុមរដ្ឋឥស្លាមជ្រុលនិយមចំនួន៧នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិក បាននិយាយយ៉ាងដូច្នេះថា ការវាយប្រហារតាមអាកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយពីប្រតិបត្តិការវាយឆ្មក់មួយរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម បានវាយប្រហារកងកម្លាំងដៃគូ ក្នុងទីតាំងដាច់ស្រយ៉ាលមួយ នៅជិតភូមិ ប្រទេសសូម៉ាលី កាលពីថ្ងៃអង្គារ មានចម្ងាយប្រហែល៩០ម៉ាយនៅភាគអាគ្នេយ៍នៃទីក្រុង Bosasso។
នាយកឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក លោក Miguel Castellanos ជាអនុប្រធានប្រតិបត្តិការរបស់ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិក បាននិយាយប្រាប់ដូច្នេះថា “យើងបន្តអនុវត្តដាក់សម្ពាធ លើក្រុមភេរវករ និងជួយដល់ដៃគូសូម៉ាលីរបស់យើង ក្នុងដំណើរទប់ស្កាត់ប្រតិបត្តិការរបស់ពួកគេ”៕ ប្រែសម្រួល៖ប៉ាង កុង