ព្រឹត្តិការណ៍

ឧទ្ធម្ភាគចក្រ របស់អ៊ីសា្រអ៊ែល ទម្លាក់គ្រាប់ចំទីតាំង មួយចំនួនរបស់ យោធាស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ SANA បានរាយការណ៍ថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងរបស់ប្រទេសអ៊ីស្រាអ៊ែល បានដាក់គោលដៅចំទីតាំងយោធាមួយចំនួន របស់ប្រទេសស៊ីរី គឺនៅខេត្ត Quneitra ភាគខាងត្បូងប្រទេសស៊ីរី កាលពីយប់ថ្ងៃសុក្រ បង្កឲ្យរបួសយោធាចំនួន២នាក់ ។

ទីភ្នាក់ងារ SANA បានដកស្រង់ចេញពីប្រភពយោធាមួយថា ឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់ចំយោធាចំនួន៣ទីតាំង នៅខេត្ត Quneitra នៅជិតតំបន់កាន់កាប់ដោយអ៊ីស្រអ៊ែល នៅ Golan Heights បង្កឲ្យរបួសយោធា និងបណ្តាលឲ្យមានអគ្គីភ័យកើតឡើងនៅជិតនោះផងដែរ ។

ទន្ទឹមនឹងនេះដែរ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់ស៊ីរី បានឲ្យដឹងថា អំពើហិង្សាបានផ្ទុះឡើង បានលឺនៅក្នុងខេត្ត Quneitra  ដែលលទ្ធផល គឺជាការវាយប្រហារឡើងដោយអ៊ីស្រាអ៊ែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top