នារដូវក្តៅក្នុងឆ្នាំ១៨៩៧ភាពតានតឹង នៅក្នុងតំបន់មួយនៃប្រទេសឥណ្ឌាបានកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលកងទព័របស់អាណានិគមអង់គ្លេស ដែលទើបនឹងរួចដៃក្នុងការកំចាត់ក្រុមបះបោរ Pashtun Tribe នៅក្នុងតំបន់ Malakandn តាំងពីដើមខែសីហា។
សង្គ្រាមរវាងក្រុមបះបោរផង និងតាមព្រំដែនផងបានធ្វើឲ្យប្រទេសឥណ្ឌា ស្ថិតនៅក្នុងស្ថានភាពអស្ថេរភាពយ៉ាងខ្លាំង។ ក្នុងវគ្គមួយនៃប្រវត្តិសាស្ត្រដែលបាននិយាយថា នៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៨៩៧ ទាហានរបស់ឥណ្ឌាប្រមាណ២១នាក់ បានដែលកំពុងឈរជើងនៅក្នុងទីតាំងមួយដែលជាកន្លែង តែមួយគត់សម្រាប់ការធ្វើទំនាក់ទំនងគ្នារវាងក្រុមកងទ័ពជំនួយ ប៉ុន្តែក្រោយមកទាហានរបស់អាហ្គានីស្ថានដែលមានឈ្មោះថា Pashtun បានធ្វើការវាយប្រហារទៅលើតំបន់នេះ ដោយប្រើប្រាស់ទាហានប្រមាណជា១០០០០នាក់។
ការវាយប្រយុទ្ធគ្នាបានធ្វើឡើង អស់រយះពេលខ្លីប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីមានអ្នកស្លាប់ និង របួសជាច្រើននាក់ក៏ដោយក៏ទាហានទាំង២១នាក់នោះ នៅតែបន្តធ្វើការតបតរហូតដល់បាត់បង់ជីវិតគ្រប់គ្នា។ ការប្រយុទ្ធដ៏អស្ចារ្យមួយនេះ ត្រូវបានគេគ្រប់គ្នាក្រោយមកបានហៅថាជាសមរភូមិប្រយុទ្ធឈរជើងចុងក្រោយ ដ៏មហិមាបំផុតក្នុងប្រវតិ្តសាស្ត្រ៕
ប្រែសម្រួល:ស៊ុនលី