ព័ត៌មានអន្តរជាតិ

ក្រុមនាវាផ្ទុកយន្តហោះអាមេរិក ធ្វើដំណើរឆ្ពោះទៅ សមុទ្រមេឌីទែរ៉ានេ

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Dwight D. Eisenhower នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថា ក្រុមវាយប្រហាររបស់ នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក ដែលនៅលើផ្ទៃសមុទ្រអស់រយៈពេល ១៩២ថ្ងៃ នាពេលថ្មីៗនេះ បានធ្វើដំណើរចេញពី តំបន់មជ្ឈិមបូព៌ា ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ានេ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាផ្ទុកយន្តហោះនេះ កំពុងតែធ្វើប្រតិបត្តិការ ជាមួយតំបន់ទំនួលខុសត្រូវ របស់កងនាវាលេខ៦ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងពេលវាធ្វើដំណើរឆ្ពោះទៅទីក្រុង Norfolk រដ្ឋវឺជីញ៉ា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នៅមុនពេលនាវាផ្ទុកយន្តហោះ USS Eisenhower ចាកចេញពីដែនទឹកតំបន់មជ្ឈិមបូព៌ានោះ ក្រុមវាយប្រហាររបស់ នាវាផ្ទុកយន្តហោះ USS Nimitz បានចូលមកក្នុងតំបន់ ប្រតិបត្តិការកងនាវាលេខ៥ កាលពីថ្ងៃសុក្រ ដើម្បីរក្សាវត្តមាននៅទីនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top