បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះ បានសរសេរថាសត្វព្រៃប្រមាណជាជិត ៣ ពាន់ប៊ីលានក្បាលត្រូវបានសម្លាប់ឬផ្លាស់ទីលំនៅក្នុងកំឡុងពេលភ្លើងឆេះព្រៃ របស់ប្រទេសអូស្ត្រាលីកាលពីឆ្នាំកន្លងទៅ។
តួលេខដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលមានប្រភពមក ពីអង្គការសត្វព្រៃដ៏ល្បី World Wide Fund for Nature (WWF)ហើយក្នុងនោះខ្លួនបានបញ្ជាក់ថាវាគឺជាការបាត់បង់ជីវិត សត្វព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សលោក សម័យថ្មីនេះ។
គួរឲ្យដឹងដែរថាកាលពីអំឡុងពេលដែល មានវិបិត្តភ្លើងឆេះព្រៃនេះនៅក្នុងខែមករាអ្នកវិទ្យសាស្ត្រដដែលនេះបានធ្វើការទស្សទាយចំនួនសត្វព្រៃ ដែលបាត់បង់គឺមានទៅដល់១,២៥ពាន់ប៊ីលានក្បាលរួច ទៅហើយគិតត្រឹមក្នុងរដ្ឋ South Wales និងរដ្ឋ Victoria តែ២នេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី

