ភ្នំពេញ៖លោក ឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានយកសត្វល្មិច ឬអណ្តើកសមុទ្រ ២ក្បាល និង សត្វក្រាស់១ក្បាល ទៅព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ដែលសត្វទាំងនេះ បានពីការចូលរួមសហការ ពីប្រជានេសាទសមុទ្រ ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំយកទៅសត្វសត្វល្មិច ឬអណ្តើកសមុទ្រនិង សត្វក្រាស់ មកព្រលែងក្នុងសមុទ្រធម្មជាតិ លើកនេះ គឺជាការព្រលែងលើកទី១១៨ ហើយ បើសរុបសត្វសមុទ្រកម្រ ប្រភេទនេះ ដែលលោកឧកញ៉ា បានព្រលែង។
ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូន អ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រ និងសត្វក្រាស់ទាំងអស់នេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេស អ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕










