ព្រឹត្តិការណ៍

មន្ទីរបញ្ចកោណ នឹងដកកងទ័ពអាមេរិក ជាង១ម៉ឺននាក់ ចេញពីអាល្លឺម៉ង់

បរទេស៖រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានមានប្រសាសន៍នៅថ្ងៃពុធសប្ដាហ៍នេះថា មន្ទីរបញ្ចកោណ នឹងដកកងទ័ពស្ទើរតែទាំងអស់ ចេញពីប្រទេសអាល្លឺម៉ង់ ហើយនេះជាគឺជាទង្វើមួយ ដែលថ្កោលទោសដោយទំាងក្រុមលទ្ធិប្រជាធិបតេយ្យនិង ក្រុមសាធារណរដ្ឋ។ 

យោងតាមកាសែត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានថ្លែងប្រាប់ថា ប្រហែលពាក់កណ្ដាលនៃកងទ័ព១១.៩០០នាក់ នឹងត្រូវដូរឲ្យទៅឈរជើងក្នុងប្រទេសសមាជិកណាតូផ្សេងទៀត ហើយដែលនៅសល់ នឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ អង្គភាពជាច្រើន នឹងត្រូវធ្វើការផ្លាស់ប្តូរវេនគ្នា ទៅអឺរ៉ុប នៅក្នុងពេលអនាគត។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mark Esper បានមានប្រសាសន៍ដូច្នេះថា “គោលដៅរបស់យើង គឺអនុវត្តសកម្មភាពទាំងនេះ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ជាពិសេសគឺមានការស្មើភាព និងយកចិត្តទុកដាក់ចំពោះសមាជិកកងកម្លាំងរបស់យើង និងក្រុមគ្រួសាររបស់ពួកគេ។ យើងអាចនឹងមើលឃើញ សកម្មភាពខ្លះចាប់ផ្តើមធ្វើ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ទៀត ហើយសកម្មភាពផ្សេងទៀត នឹងប្រើពេលយូរជាងនេះ”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top