ព្រឹត្តិការណ៍

កូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូង នៅមុនសមយុទ្ធ RIMPAC

បរទេស៖ប្រទេសកូរ៉េខាងជើង បានថ្កោលទោស ប្រទេសកូរ៉េខាងត្បូង សម្រាប់ការដាក់ពង្រាយនាវា ឲ្យចូលរួមសមយុទ្ធនៅប៉ាស៊ីហ្វិក រដ្ឋហាវ៉ៃ ដោយហៅការដាក់ពង្រាយនោះ ថាជាគោលនយោបាយហួសសម័យ ដែលមានការអនុគ្រោះដល់សហរដ្ឋអាមេរិក។ 

ទីភ្នាក់ងារផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បានរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះថា ការចូលរួមរបស់ទីក្រុងសេអ៊ូល ក្នុងសមយុទ្ធដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៣១នោះ គឺជាទង្វើប្រកបដោយគ្រោះថ្នាក់ ប្រឆាំងនឹងរបបលោក គីម ជុងអ៊ុន។ 

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានដាក់ពង្រាយនាវាទ័ពជើងទឹកចំនួន២គ្រឿង កាលពីថ្ងៃទី១៨ ខែកក្កដាដោយរួមមានទាំងនាវាពិឃាតទម្ងន់៤.៤០០តោន ដែលបានចាកចេញពីកំពង់ផែយោធា លើកោះ Jeju  នេះបើយោងតាមសេចក្តីរាយការណ៍ ពីទកាសែតកូរ៉េខាងត្បូង យុនហាប់ កាលពីពាក់កណ្ដាលខែកក្កដា៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top