ព្រឹត្តិការណ៍

ឧត្តមសេនីយ៍អាមេរិក៖ វប្បធម៌ និងយុទ្ធសាស្ត្រកងទ័ព ចាំបាច់ត្រូវផ្លាស់ប្តូរ សម្រាប់សតវត្សទី២១

បរទេស៖ អគ្គសេនាធិការកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ James McConville បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា កងទ័ពកំពុងតែប្រយុទ្ធនឹងការរើសអើងជាតិសាសន៍ និងចាំបាច់ត្រូវតែមើលឃើញកងទ័ពតាមជាបុគ្គលដែលមានបទពិសោធន៍ខុសគ្នា ជំនួសឲ្យអង្គភាពដែលមានលក្ខណៈដូចគ្នា។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ លោក James McConville បានមានប្រសាសន៍ថា កងទ័ពមិនមានបញ្ហាជាមួយភាពចម្រុះខុសគ្នានោះទេ ប៉ុន្តែជាការដាក់បញ្ចូលគ្នា។ 

ក្រៅពីនេះ លោកបានជំរុញឲ្យមានការអត់ធ្មត់ នៅពេលគិតដល់ការប្រើប្រាស់កងទ័ព ក្នុងខណៈពេលមានភាពចលាចលក្នុងប្រទេស ហើយលោកបន្តដូច្នេះថា “គោលបំណងនៃកងទ័ពសហរដ្ឋអាមេរិក គឺការពារប្រទេសជាតិ មិនមែនដើម្បីល្បាតយាមប្រទេសនោះទេ យើងគួរតែទុកការយាមល្បាតប្រទេស ឲ្យដល់ការអនុវត្តច្បាប់”៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top