ភ្នំពេញ៖ ភោជនីយដ្ឋាន លំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានឈ្មោះថា ដឹ ខាត់ (The Cut Steak House) នៅថ្ងៃទី១ ខែសីហា ឆាំ្ន២០២០នេះ បានរៀបចំ ពិធីសម្ពោធ បើកដំណើរការលក់ជាផ្លូវការ ដែលមានទីតាំងស្ថិតក្នុង ផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់ ជាមួយការចូលរួម ពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងបណ្តាញសារព័ត៌មាន ជាច្រើននាក់។
ភោជនីយដ្ឋានThe Cut Steak House គឺជាភោជនីយដ្ឋានសាច់អាំង កូនកាត់បែបអឺរ៉ុប (steak) និងជប៉ុន ដែលត្រូវបានបង្កើតឡើង ដោយកូនខ្មែរ ដែលមានបទពិសោធន៍ និងគំនិតច្នៃប្រឌិតខ្ពស់ ខាងវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងមានចុងភៅ ចំអិនអាហារ ដែលមានជំនាញ ឯកទេសច្បាស់លាស់ ទទួលបានពានរង្វាន់ លំដាប់ថ្នាក់អន្តរជាតិ ក្នុងការចំអិនអាហារគ្រប់ប្រភេទ តាមបែបអាស៊ី និងអឺរ៉ុបជាដើម។
អ្វីដែលពិសេស The Cut Steak House គឺមានការចំអិន Steak សាច់គោ ដែលផ្តល់នូវបទពិសោធន៍ ក្នុងការទទួលទានអាហារ ដែលល្អបំផុត ជាមួយនឹងគ្រឿងផ្សំ និងសាច់គោ ដែលត្រូវបាននាំចូល ពីបណ្តាប្រទេសល្បីៗនានា ដូចជា អូស្រ្តាលី សហរដ្ឋអាមេរិច ជប៉ុន ជាដើម ។
The Cut Steak House គឺជាភោជនីយដ្ឋាន លំដាប់ថ្នាក់អន្តរជាតិ ដែលបានធើ្វការរចនាម៉ូដ ទំនើបទាន់សម័យ និងបំពាក់ ទៅដោយគ្រឿងបរិក្ខាល្អ ប្រណិត ស្អាតប្លែកភ្នែក ហើយអ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺ បច្ចេកទេស នៃការចំអិនម្ហូប និងរសជាតិ ដែលធ្វើឱ្យគ្រប់គ្នាជក់ចិត្ត សរសើរមិនដាច់ពីមាត់ ពីគុណភាព និងរសជាតិម្ហូបនៅទីនេះ ។
The Cut Steak House មានមុខម្ហូប ដែលពោរពេញដោយ ភាពច្នៃប្រឌិត ជាមួយនឹងវត្ថុធាតុដើមថ្មីៗ ស្រស់ៗ និង គ្រឿងផ្សំដ៏ល្អឥតខ្ចោះ ដែលមានគុណភាពខ្ពស់ សំរាប់បំពេញគ្រប់តំរូវការ របស់អតិថជន។
លោក ស៊ាន វណ្ណថាន ប្រធានគ្រប់គ្រងទូទៅ នៃភោជនីយដ្ឋាន The Cut Steak House បានមានប្រសាសន៍ថា “ភាពច្នៃប្រឌិត នៃរសជាតិអាហារ គុណភាពវត្ថុធាតុដើម និងគ្រឿងផ្សំ សេវាកម្ម និងបទដ្ឋានអនាម័យ គឺជាអ្វីដែលយើង យកចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវអាហារ ដែលមានស្តង់ដាអន្តរជាតិ និងមានរសជាតិ ឈ្ងុយឆ្ងាញ់បំផុត ជូនដល់អតិថិជន និងដើម្បីក្លាយខ្លួន ជាភោជនីយដ្ឋានមួយ ដែលឈានមុខគេ នៅកម្ពុជា នាថ្ងៃអនាគត។”
ដោយឡែកមុខម្ហូបពិសេសៗ និងល្បីប្រចាំហាងមានដូចជា Steak សាច់គោ កណ្តាលខ្នងចំអិនបែបអឺរ៉ុប សាច់ចំឡកគោ និងថ្លើមក្ងាន សាច់ខ្នងអាំងបែបជប៉ុន និងឆ្អឹងជំនីចៀមតេរីយ៉ាគិ ជាមួយនឹងទឹកជ្រលក់ រសជាតិពិសេស ៣ប្រភេទផ្សេងគ្នា ដែលធ្វើអោយរស់ជាតិ Steak ទាំងនោះមានរសជាតិឆ្ងាញ់ ប្លែកថែមមួយកំរិតទៀត។ លក្ខណៈពិសេសៗ ទាំងអស់នេះ គឺមានតែនៅភោជនីយដ្ឋាន The Cut Steak House តែប៉ុណ្ណោះ!
លោក ម៉ៃ វ៉ុង (Mike Wong) ប្រធានគ្រប់គ្រង ផ្នែកចំអិនម្ហូប(មេចុងភៅធំ) និងជាប្រធានគ្រប់គ្រង ផ្នែកប្រត្តិការ នៃភោជនីយដ្ឋាន The Cut Steak House បានមានប្រសាសន៍ថា “ប្រភេទសាច់គោ និងគ្រឿងផ្សំគ្រប់ប្រភេទ ដែលយើងប្រើប្រាស់ ក្នុងការចំអិននៅទីនេះ សុទ្ធសឹងតែត្រូវបាន សំរិតសំរាំង យកប្រភេទដែលមាន គុណភាពខ្ពស់ គួបផ្សំនឹងគំនិតច្នៃប្រឌិត ព្រមទាំងបច្ចេកទេសចំអិន ដែលផ្តល់នូវបទពិសោធន៍ នៃការទទួលទានអាហារមួយ កាន់តែប្លែកជាង Steak ដែលចំអិននៅហាងដទៃទៀត”។
សូមបញ្ជាក់ផងដែរថា លោក ម៉ៃ វ៉ុង (Mike Wong) គឺជាចុងភៅឯកទេស ដែលធ្លាប់ទទួលបាន ការបណ្តុះបណ្តាលផ្នែក Steak និងអាហារផ្សេងៗទៀត នៅសហរដ្ឋអាមេរិច និងប្រទេសជប៉ុន។
ក្រៅពីនេះ ភោជនីយដ្ឋាន The Cut Steak House ក៏មានអាហារសមុទ្រថ្មីៗ ដូចជា៖ ស្កាលុប (Scallop) អយស្ទ័រ (Oyster) ត្រីសាលម៉ុន (Salmon) ព្រមទាំងម្ហូបច្នៃប្រឌិត ជាច្រើនមុខទៀត។
The Cut Steak House ក៏មានសេវាកម្ម រៀបចំអាហារ VIP សម្រាប់ការទទួលទាន បែបការងារ ឬ ការធ្វើពិធីខួបកំណើត និងពិធីជប់លៀងផ្សេងៗផងដែរ ដើម្បីបង្កើតនូវបរិយាកាស ពេលវេលា និងអនុស្សាវរីយ៍ដ៏រ៉ូមែនទិច ជូនដល់អតិថិជន។
ភោជនីយដ្ឋាន The Cut Steak House មានទីតាំងស្ថិតនៅ ផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់ លោកអ្នកអាចធ្វើការទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 023 883 484 ឬ 096 888 5598៕