ព្រឹត្តិការណ៍

៨សីហា កាលពីឆ្នាំ ១៩៤៥គ្រាប់ បែកបរិមាណូទី២ វាយប្រហារ លើជប៉ុន

ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥គ្រាប់ បែកបរិមាណូទី២ ត្រូវបានទំលាក់ ទៅលើទីក្រុងណាហ្គាសាគិ នៃប្រទេសជប៉ុន ដោយសហរដ្ឋអាមេរិក ហើយជាលទ្ធផល ជប៉ុនយល់ព្រមចុះចាញ់សង្គ្រាម និងទទួលយកការឡោមព័ទ្ធ ដោយឥតមាន លក្ខណ្ឌអ្វីឡើយ។

ក្នុងសម័យសង្គ្រាមលោកលើកទី២ ទីក្រុងណាហ្គាសាគិ គឺជាទីតាំងផលិត នាវាចម្បាំងដ៏ធំបំផុត របស់ចក្រព័ទ្ធជប៉ុន ប៉ុន្តែការទំលាក់គ្រាប់បែកបរិមាណូ ពីកំពស់១៦៥០ហ្វីត របស់អាមេរិក នៅវេលាម៉ោង ប្រមាជណា១១និង២នាទីព្រឹក បានធ្វើឲ្យជប៉ុន មិនអាចតបតអ្វីបានឡើយ។

វិនាសកម្មដ៏អាក្រក់នេះ បានធ្វើឲ្យប្រជាពលរដ្ឋជប៉ុន ប្រមាណជា៦០០០០ ទៅ៨០០០០នាក់ ជាមួយនឹងកម្លាំងផ្ទុះ ដល់ទៅ២២០០០តោន នៃគ្រាប់បែកTNT ប៉ុន្តែជាសំណាងល្អ ដែលវាមិនអាចធ្វើប៉ះពាល់ ដល់មនុស្ស ដែលស្ថិតនៅចំងាយឆ្ងាយ ពីទីក្រុង ដោយសារតែសណ្ឋានដី ដែលសំបូរទៅដល់ភ្នំតូចធំជាច្រើន ទើបធ្វើឲ្យកម្លាំង របស់គ្រាប់បែក អាចបានត្រឹមបំផ្លាញ ជីវិតមនុស្ស ក្នុងចំនួនត្រឹមប៉ុននេះ៕
ប្រែសម្រួល:ស៊ុនលី

Most Popular

To Top