ព្រឹត្តិការណ៍

ការពិត៩យ៉ាង គួរតែដឹងអំពី ព្រឹត្តិការណ៍ អាមេរិក ទំលាក់គ្រាប់ បរិមាណូ នៅហ៊ីរ៉ូស៊ីម៉ា

ថ្ងៃទី៨ ខែសីហា គឺជាគម្រប់ខួប៧៥ឆ្នាំ នៃព្រឹត្តិការណ៍តែមួយគត់ លើលោកដែលជប៉ុន បានទទួលរង នូវការវាយប្រហារ ដោយគ្រាប់បែកបរិមាណូ របស់សហរដ្ឋអាមេរិក នាទីក្រុងហ៊ីរ៉ីស៊ីម៉ា។ អណ្តាតភ្លើងដែលស្ថិតនៅក្នុង ឧទ្យានជាតិរំលឹកព្រឹត្តិការណ៍ ដ៏ខ្លោចផ្សារ នៃជប៉ុន Hiroshima Peace Memorial Park ដែលត្រូវបាន សាងសង់ឡើង តាំងតែពីឆ្នាំ១៩៦៤ នៅមិនទាន់ត្រូវបាន គេពន្លត់នៅឡើយ ដែលនេះមានន័យថា គ្រាប់បែកប្រភេទប្រល័យលោកនេះ នៅមិនទាន់ត្រូវបានបំផ្លាញ ចេញពីភពផែនដី យើងនៅឡើយ។

យោងតាមឯកសារ យោងជាច្រើនយើងនឹងនាំគ្នាអាន នូវរឿងរ៉ាវការពិត ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានកើតឡើង នៅគ្រានោះឡើងវិញ ទាំងអស់គ្នា៖

1.ទ័ពអាកាសអាមេរិក បានធ្វើការព្រមានជាមុនរួចរាល់ នៅមុនការទំលាក់គ្រាប់បែក បរិមាណូ នៅហ៊ីរ៉ូស៊ីម៉ា
2.លេខកូដសំគាល់ ប្រតិបត្តិការទំលាក់គ្រាប់បែក ប្រល័យលោកនេះ ត្រូវបានអាមេរិក ដាក់ឈ្មោះថា Little Boy ដែលវាត្រូវបានយក តាមគំរូនៃរឿង The Maltese Falcon
3.យោធាអាមេរិក១២នាក់ ដែលស្ថិតនៅលើយន្តហោះ សម្រាប់ទំលាក់គ្រាប់បែក ជាអ្នកធ្វើប្រតិបត្តិការនេះ ប៉ុន្តែក្នុងនោះមានតែ៣នាក់ប៉ុណ្ណោះ ដែលបានដឹងច្បាស់ អំពីគោលបំណង នៃប្រតិបត្តិការនេះ
4.ជប៉ុនដែលមានរ៉ាដា ការពារនាពេលនោះ បានចាប់បានសញ្ញា នៃយន្តហោះនេះដែរ ប៉ុន្តែដោយគិតថា វាជាការគម្រាមកំហែង ក្នុងកម្រិតតិច ដោយសារតែមានយន្តហោះ ចំនួនតិចគ្រឿងពេក
5.រយៈពេល៣ម៉ោងក្រោយ ការទំលាក់គ្រាប់បែកនេះ ទើបមនុស្សគ្រប់គ្នា នៅតូក្យូ បានទទួលបានព័ត៌មាន ទាំងអស់គ្នា
6.ដើមឈើម្យ៉ាង ដែលមានឈ្មោះ Gingko Biloba អាយុកាល ២៧០លានឆ្នាំ អាចនៅមានជិវិត ក្នុងហេតុការណ៍នេះ សឹងមិនគួរឲ្យជឿ
7.អ្នកដែលនៅរួចរស់ជីវិត នាំគ្នាផ្លាស់ទៅណាហ្គាសាគិ ដែលជាទីកន្លែង វាយប្រហារលើកទី២ របស់អាមេរិក ក្នុងរយៈពេលតែ៣ ថ្ងៃបន្ទាប់
8.មានបុរសម្នាក់គត់ ដែលមានឈ្មោះថា Tsutomu Yamaguchi គឺជាមនុស្ស ដែលមានសំណាងបំផុត គេចផុតពីការស្លាប់ទាំងពីរលើក នៃការវាយប្រហារ ដោយគ្រាប់បែកបរិមាណូ នៅជប៉ុន ដោយអាមេរិក
9.គ្រានោះអាមេរិក តែងតែប្រកែក នឹងមិនមានធាតុវិទ្យុសកម្ម ដែលនឹងបំផ្លាញជីវិតមនុស្ស នៅជប៉ុន ក្រោយការទំលាក់នោះទេ៕
ប្រែសម្រួល:ស៊ុនលី

Most Popular

To Top