ព្រឹត្តិការណ៍

អ៊ីស្រាអ៊ែល បើកការវាយប្រហារ តាមដែនអាកាស ទៅលើមូលដ្ឋាន ទ័ពរបស់ស៊ីរី

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA  បានរាយការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងរបស់ប្រទេសអ៊ីស្រាអ៊ែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពរបស់ប្រទេសស៊ីរី គឺនៅខេត្ត Quneitra ភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ។

យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់កាលពីយប់ថ្ងៃចន្ទថា ខ្លួនបានអនុវត្តការវាយប្រហារតាមដែនអាកាសប្រឆាំងទៅលើគោលដៅដែលជាកម្មសិទ្ធិរបស់យោធាស៊ីរី ដោយបាននេះថា ជាការវាយប្រហារមួយឆ្លើយតបទៅនឹង “ការប៉ុនប៉ងវាយប្រហារ” នៅមួយថ្ងៃមុននេះ ។

ការវាយប្រហារនៅភាគខាងត្បូងស៊ីរី ត្រូវបានអនុវត្តដោយយន្តហោះប្រតិកម្មរបស់ប្រទេសអ៊ីស្រាអ៊ែល ឧទ្ធម្ភាគចក្រវាយប្រហារ និងយន្តហោះជាច្រើនគ្រឿង ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយចេញដោយយោធាអ៊ីស្រាអ៊ែល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top