ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានព្រមានថាជំងឺរាតត្បាតកូវីដ-១៩នេះ នឹងមានរយៈពេលវែងហើយអាចនាំទៅរក“ ភាពអស់កម្លាំងឆ្លើយតប” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន Chinadaily។
រយៈពេល ៦ខែបន្ទាប់ពីទីភ្នាក់ងារអង្គការសហប្រជាជាតិប្រកាសអាសន្នពិភពលោកមេរោគឆ្លងថ្មីបានសម្លាប់មនុស្សជាង ៦៨ម៉ឺននាក់ និងឆ្លងជាង ១៧,៩ លាននាក់នេះបើយោងតាមរបាយការណ៍សរុបរបស់ AFP ។ ដូចជានៅអាហ្រ្វិកខាងត្បូង ចំនួនករណីបានកើនឡើងដល់ ៥០ម៉ឺននាក់។
គណៈកម្មាធិការគ្រាអាសន្នលើជំងឺ COVID-១៩ ដែលត្រូវបានកោះហៅដោយលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានបើកកិច្ចប្រជុំលើកទី ៤ របស់ខ្លួនតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃសុក្រ។ គណៈកម្មាធិការនេះមានសមាជិក និងទីប្រឹក្សាប្រមាណ ៣០ នាក់មកពីជុំវិញពិភពលោក៕

