ព្រឹត្តិការណ៍

ស្រ្តីអាយុ ១០០ឆ្នាំ ស្ថិតក្នុងចំណោម អ្នកឆ្លង មេរោគកូវីដ១៩ថ្មី ចំនួន ៣០នាក់បន្ថែម នៅវៀតណាម

បរទេស៖ ស្ត្រីមានអាយុ ១០០ ឆ្នាំម្នាក់ស្ថិតក្នុងចំណោមករណីថ្មីដែលឆ្លងមេរោគកូវីដ១៩ នៅក្នុងតំបន់ចំនួន ៦ ដែលត្រូវបានបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យ ដែលនាំឱ្យអ្នកឆ្លងមេរោគនេះ កើនឡើងដល់ ៦២០ នាក់ នៅប្រទេសវៀតណាម និងករណីសកម្មមាន ២៤២ ករណី។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមករណីថ្មីដែលមានលេខ ៥៩១ ដល់ ៦២០, ១៦ករណី មាននៅទីក្រុងដាណាង, ៩ ករណី នៅខេត្តក្វាងណាម ដែលនៅជិតខាង, ២ ករណី នៅខេត្តដាក់ឡាក់ និងមួយករណីរៀងខ្លួន នៅខេត្តដុងណៃខាងត្បូង ខេត្ត ខាញ់ហួរ និងភាគខាងជើងហាំណាម។ ករណីនៅខាញហួរលេខ ៦០៣ ជានិស្សិត អាយុ ២១ ឆ្នាំ ដែលបានធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែកក្កដា ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅពេលមកដល់។

អ្នកជំងឺទី ៥៩២” គឺជាស្ត្រីអាយុ ១០០ ឆ្នាំ ដែលមកពី Duy Xuyen ក្នុងខេត្ត ក្វាងណាម។ ស្រ្តីចំណាស់រូបនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប៊ិញអាន នៅថ្ងៃទី ២២ ខែកក្កដា ហើយត្រូវបានព្យាបាលនៅក្នុងមន្ទីរតែមួយជាមួយអ្នកជំងឺ កូវីដ១៩ ផ្សេងទៀត។

អ្នកជំងឺទី ៥៩៣” ជាបុរសអាយុ ៧៥ ឆ្នាំនៅហ័ងអាន ខេត្តក្វាងណាម។ គាត់បានទៅមន្ទីរពេទ្យដាណាង កាលពីខែមុនដើម្បីមើលប្រពន្ធរបស់គាត់ដែលកំពុងត្រូវបានព្យាបាលនៅទីនោះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top