ព្រឹត្តិការណ៍

ការស្រាវជ្រាវថ្មី៖ ថ្នាំសម្លាប់សត្វល្អិត ប្រើជាទូទៅដើម្បីសម្លាប់ឆ្កែព្រៃ នៅអូស្រ្តាលីពិតជាធ្វើឲ្យវាកាន់តែធំ

អូស្រ្តាលី៖ បើយោងតាមការសិក្សា ដែលបានរកឃើញថា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដើម្បីសម្លាប់សត្វឆ្កែ នៅក្នុងប្រទេសអូស្រ្តាលី កំពុងធ្វើឲ្យពួកគេធំធាត់ឡើងជាងមុនជិត ១០ភាគរយ ចាប់តាំពីមានណែនាំ នៅក្នុងទសវត្សឆ្នាំ១៩៦០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សត្វឆ្កែព្រៃត្រូវបានគេរកឃើញថា មានទំហំធំជាង ១០ ភាគរយនៅក្នុងតំបន់ដែលមាន ជាតិពុលត្រូវបានគេស្គាល់ថា ឆ្នាំ១០៨០ ត្រូវបានគេប្រើដើម្បីចាប់សត្វឆ្កែទាំងនោះ។
អ្នកវិទ្យាសាស្ត្របានវាស់វែង លលាដ៍ក្បាលរបស់សត្វឆ្កែព្រៃ រាប់រយក្បាលនៅកន្លែងប្រើថ្នាំ សម្លាប់សត្វល្អិតត្រូវបាន គេណែនាំនៅទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ ។

ក្រុមស្រាវជ្រាវបានរកឃើញថា លលាដ៍ក្បាលមានការ លូតលាស់ប្រវែងប្រហែល ៤ មីល្លីម៉ែត្រ ចាប់តាំងពីមានសារធាតុ ពុលបង្កើតឡើងសូដ្យូម Fluoroacetate ត្រូវបានប្រើដំបូងធ្វើឲ្យឡើងទម្ងន់ ២,២ ផោនក្នុងម៉ាសរាងកាយ។
សត្វឆ្កែព្រៃមកពីតំបន់ ដែលមានថ្នាំសម្លាប់សត្វល្អិត មិនត្រូវបានគេប្រើមិនបានបង្ហាញ ពីការលូតលាស់ប្រហាក់ប្រហែលនោះទេ។
នេះបើយោងតាមសំដី របស់អ្នកដឹកនាំការស្រាវជ្រាវលោក Michael Letnic សាស្រ្តាចារ្យផ្នែកជីវវិទ្យាអភិរក្ស និងការស្តារប្រព័ន្ធអេកូឡូស៊ី នៅសាកលវិទ្យាល័យញូវសៅវែលថា សត្វឆ្កែព្រៃញីមានការលូតលាស់ ដ៏ធំបំផុតចាប់តាំងពី ការណែនាំកាលឆ្នាំ១០៨០ ៕

ដោយ៖ លី ភីលីព

Most Popular

To Top