ព្រឹត្តិការណ៍

គ្រាមួយដែលហ៊ីត្លែរប្រើទ័ព ១,៥លាននាក់ ឡោមព័ទ្ធប្រទេសប៉ូឡូញ តាមបណ្តោយព្រំដែន

ប្រវត្តិសាស្ត្រ:នាវេលាម៉ោងប្រមាណ ជា៤និង៤៥នាទីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៣៩កងទ័ពអាល្លឺម៉ង់ ប្រមាណជា១,៥លាននាក់បានធ្វើការឡោមព័ទ្ធព្រំដែន ប្រទេសប៉ូឡូញក្នុងប្រវែងប្រមាណជា១៧៥០ម៉ាលដែលជាប់ ជាមួយនឹងព្រំដែនអាល្លឺម៉ង់។

អាល្លឺម៉ង់ក្រោមការដឹកនាំរបស់ អាដុលហ៊ីត្លែរវាយប្រហារទាំងផ្លូវអាកាសនិងតាមព្រំដែនជើងទឹក ក្នុងឈូងសមុទ្រប៉ាល់តិកប៉ុន្តែការវាយប្រហារទាំងនេះមេដឹកនាំ កុម្មុយនីសរូបនេះបានអះអាងថាវាគឺគ្រាន់តែជាសកម្មភាពការពារ អធិបតេយ្យភាពរបស់ប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ។

គ្រានោះអង់គ្លេសនិងបារាំងហាក់ មិនសប្បាយចិត្តទៅនឹងសកម្មភាពឡោមព័ទ្ធកាន់កាប់ របស់អាល្លឺម៉ង់ទៅលើទឹកដីប៉ូឡូញឡើយហើយក្រោយមកបានតែ២ថ្ងៃគឺនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ១៩៣៩ទាំងអង់គ្លេស និងបារាំងក៏បានប្រកាសធ្វើសង្គ្រាមប្រឆាំងទៅនឹងប្រទេស អាល្លឺម៉ង់ដែលវាបានក្លាយទៅជាដើមចម នៃសង្គ្រាមលោកទី២៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top