ជាមហាសេដ្ឋីមានទ្រព្យរាប់លាន គួរតែប្រើរថយន្តស៊េរីទំនើបៗម៉ូដែលចុងក្រោយ ដូចលោក Bill Gates បានទិញរថយន្ត Porsche 911 Supercar។ តែមហាសេដ្ឋី ៥ រូបនេះ បែរជាពេញចិត្តនឹងម៉ូដែលរថយន្តចាស់នៅឡើយ។
លោក Warren Buffett
ជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មិនធ្លាប់ចំណាយលុយលើអាហារពេលព្រឹកច្រើនជាង $3.17 ឡើយ រស់នៅផ្ទះដដែលបានទិញតម្លៃ $31 500 ក្នុងឆ្នាំ ១៩៥៨។
ឆ្នាំ ២០១៤ លោកបានទិញរថយន្ត Cadillac XTS តម្លៃប្រហែល 45 000 ដុល្លារ ហើយនៅបន្តប្រើនៅឡើយ។
Mark Zuckerberg
ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Facebook ដែលជាបណ្ដាញសង្គមធំបំផុតលើពិភពលោក ជាធម្មតាឃើញប្រើរថយន្តម៉ូដែល Acura TSX ពណ៌ខ្មៅ តម្លៃប្រហែល $30 000។
អ្នកស្រី Alice Walton
ជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Walmart លោក Sam Walton និងអ្នកស្រី Helen Walton។ លោកស្រី នៅប្រើរថយន្តម៉ូដែល 2006 Ford F-150 King Ranch តម្លៃប្រហែល $40 000។
លោក Ingvar Kamprad
ជាស្ថាបនិកក្រុមហ៊ុន IKea មិនចូលចិត្តចំណាយលុយលើអ្វីមិនមែនជាតម្រូវការនោះទេ។ អស់ពេលប្រហែល ២ ទសវត្ស លោកនៅបន្តប្រើរថយន្តម៉ូដែល 1993 Volvo 240 GL កាលណោះមានតម្លៃ $22 000។
លោក Steve Ballmer
ជាម្ចាស់ក្រុមហ៊ុន Los Angeles Clippers និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ពេញចិត្តនឹងរថយន្តម៉ាក Fords ដោយសារលោក ឪពុកធ្លាប់ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Ford Motor Company។
តាំងពីឆ្នាំ ២០០៩ លោកនៅបន្តប្រើរថយន្តម៉ូដែល Ford Fusion Hybrid មានតម្លៃកាលណោះ $28 000៕
ដោយ ៖ sabay