វិបត្តិកូវីដ១៩ គឺជាវិបត្តិមួយកម្រកើតមាននៅ លើពិភពលោកយើងដែលបានអូសបន្លាយពេលតាំងពីចុងឆ្នាំ២០១៩ រហូតដល់ជាង ពាក់កណ្ដាលឆ្នាំ២០២០នេះ។
ការរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស និងមិនគួរឲ្យជឿរបស់កូវីដបានធ្វើឲ្យគ្រប់ចរន្តទាំងអស់របស់ពិភពលោកត្រូវរាំងស្ទះ មានទាំងវិស័យទេសចរណ៍, អប់រំ, អាជីវកម្ម, ដឹកជញ្ជូន, ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិជាដើម ដែលគ្មានប្រទេសណាមួយអាចគេចផុតពីផលប៉ះពាល់របស់កូវីដ១៩ឡើយ។
ខាងក្រោមគឺជាទិដ្ឋភាពគួរឲ្យស្រណោះពីការរាំងស្ទះ លែងដំណើរការនូវមធ្យោបាយដឹកជញ្ជូននានា ពិសេសគឺប្រលានយន្តហោះ, កំពង់ផែ, ស្ថានីយឡានក្រុង និងភាពស្ងាត់ជ្រងំនៃតំបន់ទេសចរណ៍ ដែលមើលទៅហាក់ដូចជាភពផែនដីកំពុងសុំពេលសម្រាកមួយរយៈពីការនឿយហត់ជាច្រើនឆ្នាំកន្លងមក៕ប្រភព៖Sabay