ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តដឹកនាំ សមាជិកសមាជិកា នៃក្រុមការងារសប្បុរសជន ស្ម័គ្រចិត្ត នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ឲ្យកុមាកំព្រា កំពុងស្ថិតក្រោមការចិញ្ចឹមបីបាច់ របស់អង្គការ សប្បុបុរសធម៌ កម្ពុជកុលបុត្រ មានទីតាំងនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីផ្តល់ជូននេះ រៀបចំឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក្នុងបរិវេណ របស់អង្គការសប្បុបុរសធម៌ កម្ពុជកុលបុត្រ ក្រោមវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ និងសមាជិក សមាជិកាសប្បុរសជន ជាច្រើននាក់ចូលរួម។
នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា ចំពោះការដឹកនាំ សមាជិកសមាជិកា នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនកុមាកំព្រា ពេលនេះ គឺជាការចួលរួមចំណែកមួយផ្នែក ដើម្បីជួយសម្រាល ដល់ការចំណាយប្រចាំថ្ងៃ របស់អង្គការ សប្បុបុរសធម៌ កម្ពុជកុលបុត្រ ដែលបានជួយចិញ្ចឹមបីបាច់ កុមារកំព្រាទាំងអស់ ឲ្យទទួលបានការស្នាក់នៅ, អាហារហូបចុក, ការអប់រំ, ការស្លៀកពាក់ និងការចំណាយផ្សេងៗជាដើម ។
ជាការឆ្លើយតប ប្រធានអង្គការ សប្បុរសធម៌កម្ពុជកុលបុត្រ ក៏បានថ្លែងអំណរ គុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងសប្បុរសជនទាំងអស់ ដែលបានចូលរួម ជួយជាថវិកា និងសម្ភារៈមួយចំនួនទៀត ជូនដល់កុមារកំព្រា ដែលកំពុងស្ថិតក្រោម ការមើលថែ របស់អង្គការនេះ ទាំងពេលបច្ចុប្បន្ន នឹងតទៅថ្ងៃអនាគត៕