ព្រឹត្តិការណ៍

តៃវ៉ាន់ ប្រាប់ចិន កុំមើលស្រាល ការប្តេជ្ញារបស់ខ្លួន

បរទេស៖ នៅក្នុងវីដេអូមួយ ឆ្លើយតបទៅនឹងការគម្រាមកំហែង ម្តងហើយម្តងទៀតពីប្រទេសចិននោះ ក្រសួងការពារជាតិកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនមិនគួរមើលស្រាល ការប្តេជ្ញាការពារខ្លួនរបស់តៃវ៉ាន់ឡើយ ហើយការគម្រាមកំហែង យោធារបស់ចិន នឹងត្រឹមតែបង្កឲ្យប្រជាជនតៃវ៉ាន់ មានការប្តេជ្ញាតាំងចិត្តកាន់តែខ្លាំងប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃព្រហស្បតិ៍អមដោយ វីដេអូសមយុទ្ធកងកម្លាំងតៃវ៉ាន់ផងនោះ ក្រសួងការពារជាតិរបស់ កោះតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងតែបង្ហាញ នូវឥរិយាបថដ៏ខ្លាំងក្លា ចំពោះសកម្មភាពដាក់សម្ពាធ យោធាកងទ័ពកុម្មុយនិស្តចិន នាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ដែល ទីក្រុងប៉េកាំងអះអាងកម្មសិទ្ធិខ្លួន ដោយបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំង ធ្វើសមយុទ្ធនៅក្បែរកោះ កាន់លទ្ធិប្រជាធិបតេយ្យនោះ រួមទាំងក្នុងពេលសប្ដាហ៍មុន ដែលរដ្ឋមន្ត្រីសុខាភិបាលអាមេរិក កំពុងនៅទីក្រុងតៃប៉ិផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top