អាល្លឺម៉ង់៖ការវិភាគនៃទិន្នន័យផ្កាយរណប បានបង្ហាញថា ការរលាយចេញពីផ្ទាំងទឹកកករបស់Greenland បានបំបែកឯតទគ្គកម្មកាលពី ឆ្នាំមុនដោយបានបាត់បង់ ម៉ាសសរុបចំនួន ៥៣២ ជីហ្គីតាតុនឯណោះ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកជំនាញដឹកនាំមកពីប្រទេស អាល្លឺម៉ង់បានរកឃើញថា ការបាត់បង់ទឹកកកក្នុងឆ្នាំ ២០១៩ គឺខ្ពស់ជាងឆ្នាំមុនដែលមានចំនួន ១៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ។ ទោះជាយ៉ាងណាក៏ដោយពួកគេក៏បានកត់សម្គាល់ផងដែរថា លក្ខខណ្ឌអំណោយផលក្នុងឆ្នាំ២០១៧-២០១៨ មានន័យថា ការរលាយមានកម្រិតទាបជាងរយៈពេល២ឆ្នាំទៀតរវាងឆ្នាំ ២០០៣-២០១៩ ។
ក្រុមអ្នកស្រាវជ្រាវអាចវាយតម្លៃថា តើម៉ាសទឹកកកបាត់បង់យ៉ាងលឿនដោយតាមដានការផ្លាស់ប្តូរទំនាញផែនដីដូចដែលបានកត់ត្រាដោយបេសកកម្មស្តារទំនាញ និងអាកាសធាតុ(Grace)។ រលាយពីផ្ទាំងទឹកកក Greenland គឺជាផ្នែកមួយនៃការចូលរួមចំណែកធំបំផុតដល់ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ហើយបច្ចុប្បន្ននេះបានរួមចំណែកដល់ការកើនឡើងប្រហែល ០.០៣ អ៊ីញ (០,៧៦ ម.ម) ជារៀងរាល់ឆ្នាំ។
សរុបមកកម្ពស់ទឹកសមុទ្រកើនឡើងប្រហែល ០,១៤ អ៊ីញ (៣,៥ ម.ម) ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០០៥ ដល់ ២០១៧ ។ ការរកឃើញនេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីការសិក្សាមួយបានបង្ហាញថា ផ្ទាំងទឹកកករបស់ Greenland បានឆ្លងកាត់អ្វីដែល អ្នកស្រាវជ្រាវបានហៅថា “ ចំណុច មិនវិលត្រឡប់មកវិញ” ។ ក្រុមអ្នកជំនាញបានព្រមានថានេះមានន័យថា ពេលនេះទឹកកកនឹងបន្តរលាយអស់បើទោះបីជាសីតុណ្ហភាព ពិភពលោកអាចបញ្ឈប់ ទាំងស្រុងក៏ដោយ៕