ឆ្លងកាត់ឆាកនយោបាយ អស់ជាច្រើនឆ្នាំ ប្រធានាធិបតីរុស្សី លោកVladimir Putin នាពេលបច្ចុប្បន្នកំពុងមាន ឈ្មោះគឺជាបុរស ដែលមានឥទ្ធិពលបំផុត លើលោក តាមរយៈការដឹកនាំប្រទេស និងការដោះស្រាយបញ្ហា អន្តរជាតិ ជាច្រើនហើយ ការប្រឡុតក្នុងឆាក នយោបាយ របស់គាត់ដំបូង គឺធ្វើឡើង កាលពីឆ្នាំ១៩៩៩។
- លោកមានការលូតលាស់ធំក្តី ឡើងនៅក្នុងអគារស្នាក់នៅ បែបសហគមន៍មួយ របស់រដ្ឋាភិបាល ក្នុងសម័យសហភាព សូវៀតដោយ គ្រានោះគាត់ ត្រូវរស់នៅ ជាមួយនឹងគ្រួសារ ចំនួន៣ នៅក្នុងអាផាតមិតរួមគ្នា
- ជីតារបស់គាត់ គឺជាចុងភៅរបស់អតីតមេដឹកនាំកុម្មុយនីស ដ៏ល្បីល្បាញ របស់រុស្សី គឺលោកLenin និងក្រោយមកក៏ធ្លាប់ធ្វើ
ជាចុងភៅ ឲ្យលោក Stalin ផងដែរ - ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ កីឡាយូដូ តាំងតែពីអាយុ១៨ឆ្នាំ ហើយលោកនៅតែហ្វឹកហាត់កីឡានេះដដែល មកទល់បច្ចុប្បន្ន
- លោកពូទីន ចូលចិត្តមើលសៀវភៅ រឿងបែបចារកម្ម
- គាត់ចូលរួមជាមួយនឹងទីភ្នាក់ងារស៊ើបការ ពិសេស របស់សហភាពសូវៀត KGB តាំងពីឆ្នាំ១៩៨០ ហើយធ្លាប់ជួយការងាររបស់
សហភាពសូវៀត ក្នុងការងារចារកម្ម ទៅលើប្រទេស ក្នុងតំបន់អ៊ឺរ៉ុប - លោកពូទីនជាអ្នក ចូលចិត្តសត្វចិញ្ចឹម ហើយពេលខ្លះលោកថែមទាំងនាំសត្វទាំងនោះ ទៅចូលរួមកិច្ចប្រជុំធំៗ ជាមួយនឹងមេ
ដឹកនាំលើពិភពលោក ទៀតផង - ក្នុងពេលដែលគាត់ចាប់ផ្តើមសិក្សា ភាសាអាល្លឺម៉ង់ លោកក៏បានចាប់ផ្តើមសិក្សា ភាសាអង់គ្លេសដែរ ប៉ុន្តែការប្រើប្រាស់ភាសា
អាល្លឺម៉ង់ គឺបានយ៉ាងស្ទាត់ជំនាញ ខណៈដែលភាសាអង់គ្លេស ហាក់មិនសូវច្បាស់លាស់ឡើយ - គាត់ប្រកាសសុំលែងលះ ជាមួយនឹងភរិយាដើម របស់ខ្លួននៅក្នុងឆ្នាំ២០១៣ កំឡុងពេលដែលចូលរួម ក្នុងកម្មវិធីរាំរបាំបាឡេ
- កូនស្រីបង្កើត២រូប របស់ខ្លួនត្រូវបានរក្សាការ សំងាត់យ៉ាងអាថ៍កំបាំង អំពីការរស់នៅរបស់ពួកគេ ហើយជឿជាក់ថា ថែមទាំង
បានលាក់ឈ្មោះ និងប្រវត្តិពិតប្រាកដ ដើម្បីធ្វើការសិក្សា នៅសកលវិទ្យាល័យ
ប្រែសម្រួល:ស៊ុនលី




