ប្រវត្តិសាស្ត្រ:យន្តហោះរបស់ក្រុមហ៊ុន Pacific Southwest មួយបានបុកគ្នានៅពាក់កណ្តាលអាកាសជាមួយយន្តហោះ Cessna ខ្នាតតូចមួយនៅពីលើស អាកាសយានដ្ឋានSan Diegoជាលទ្ធផលវាបានសម្លាប់មនុស្សសរុប ១៥៣នាក់។បំណែកនៃយន្តហោះ បានធ្លាក់ចូលទៅក្នុងសង្កាត់មួយដែលមានប្រជាជនច្រើននិង បានធ្វើឱ្យខូចខាតជាច្រើនទៀតនៅលើដីផងដែរ។
លោក David Lee Boswell និងគ្រូបង្រៀនលោក Martin Kazy បានកំពុងសិក្សាមេរៀនហោះហើរមួយជាមួយនឹង យន្តហោះ Cessna 1732 នៅព្រឹកថ្ងៃទី២៥ ខែកញ្ញាដោយអនុវត្តវិធីសាស្រ្តនៅព្រលានយន្តហោះ របស់ San Diego ។ បន្ទាប់ពីការជោគជ័យចំនួនពីរគឺ Boswell មានបំណងឆ្ពោះទៅរក អាកាសយានដ្ឋាននេះវិញ។
នៅពេលជាមួយគ្នានោះជើងហោះហើរPacific Southwestលេខ១៨២ក៏បានធ្វើដំណើរមកដល់San Diegoជាមួយគ្នាផងដែរ។ យន្ដហោះ Boeing 727 កំពុងដឹកអ្នកដំណើរ១៤៤នាក់និងក្រុមនាវិកធ្វើដំណើរពីតំបន់ Sacramento បន្ទាប់ពីឈប់នៅទីក្រុង Los Angeles ។ ទោះបីអ្នកត្រួតពិនិត្យចរាចរផ្លូវអាកាសនៅ Lindbergh បានប្រាប់ Boswell ឱ្យរក្សាការហោះហើររបស់ Cessna នៅក្រោមកម្ពស់៣៥០០ហ្វីតប៉ុន្តែCessna មិនបានធ្វើតាមការបញ្ជានេះឡើយនិងថែមទាំងធ្វើការផ្លាស់ប្តូរគន្លងហោះហើរ ដោយមិនប្រាប់ដល់អ្នកបញ្ជាផងដែរ៕
ប្រែសម្រួល:ស៊ុនលី