ព្រឹត្តិការណ៍

ក្រោយប៉ះទង្គិចគ្នាដោយវាយដៃទល់ដៃ ឥណ្ឌា នឹងដាក់ពង្រាយប្រព័ន្ធបាញ់ មីស៊ីលច្រើនគ្រាប់ Pinaka នៅព្រំដែនជាមួយចិន

បរទេស៖ ប្រព័ន្ធអាវុធដែលមានកាណុងបាញ់ចេញគ្រាប់ច្រើន Pinaka មានសមត្ថភាពក្នុងការបំផ្លាញគោលដៅមួយដែលមានទំហំ ៩០០ ម៉ែត្រក្រឡា ព្រោះវាអាចផ្ទុកនូវគ្រឿងផ្ទុះ ៧,២ តោន ទៅលើគោលដៅចម្ងាយ ៨០ គីឡូម៉ែត្រ ក្នុងរយៈពេល ៤៨ វិនាទីជាមួយនឹងភាពត្រឹមត្រូវ ២៥ ម៉ែត្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ដើម្បីផ្តល់កម្លាំងដល់កងទ័ពដែលមានកម្លាំង ១,៣ លាននាក់របស់ឥណ្ឌា ក្រសួងការពារជាតិឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៣៨០ លានដុល្លារ ជាមួយក្រុមហ៊ុន Tata Power Company, Larsen & Toubro and Bharat Earth Movers Ltd ដើម្បីផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែត Pinaka ចំនួន ៦ គ្រឿង ដែលមានម៉ាស៊ីនបាញ់ចំនួន ១១៤ គ្រឿង ដើម្បីដាក់ពង្រាយនៅតាមបណ្តោយ ព្រំដែនប្រទេសចិន។

សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការពារជាតិ ឥណ្ឌាបាននិយាយថា “ កងវរសេនាធំទាំង ៦ របស់ Pinaka នឹងត្រូវដាក់ឱ្យដំណើរការនៅតាមព្រំដែនភាគខាងជើងនិងខាងកើតនៃប្រទេសរបស់យើង (ឥណ្ឌា) ដោយបង្កើនការត្រៀមប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងបន្ថែមទៀត” ។

នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលឥណ្ឌា បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនផលិតរ៉ុក្កែត Pinaka ដែលនឹងជំនួសជាបណ្តើរ ៗ របស់ក្រុមហ៊ុន SMERCH របស់រុស្ស៊ី ដែលមានសមត្ថភាពអាចកម្ទេចទំហំផ្ទៃដី ១,១ គីឡូម៉ែត្រក្រឡា។

កងទ័ពឥណ្ឌាមានបំណងចង់មានកងវរសេនាតូច Pinaka ចំនួន ២២ កងនៅឆ្នាំ ២០២៦ ក្នុងនោះមានកងវរសេនាធំ ១២ គ្រឿងនៃកាំជ្រួចដែលដឹកនាំដោយ Pinaka ។ កងវរសេនាធំនីមួយៗមានជើងទ្របាញ់ចំនួន ៣ នៃមីស៊ីល Pinaka ចំនួន ៦ គ្រឿងដែលដាក់លើឡាន Tatra៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top