អង់គ្លេស៖ក្រុមតារាវិទូចក្រភពអង់គ្លេសបានរកឃើញ ប្រហោងខ្មៅចម្លែកមួយ ដែលមានទម្ងន់ធ្ងន់ជាងព្រះអាទិត្យរបស់យើងរហូតដល់ ១៥០ ដងដោយសាររលកថា មពលបានផលិតនៅពេលមានប្រហោងខ្មៅតូចចំនួន បញ្ចូលគ្នានេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវប្រើឧបករណ៍ ចាប់រលកទំនាញផែនដី LIGO និង Virgo បានប្រទះឃើញរលកមួយដែលមានថាមពល៨ ដងនៃថាមពលពន្លឺព្រះអាទិត្យមកពីចម្ងាយ១៧ពាន់លានឆ្នាំពន្លឺ។ រលកទំនាញដ៏ខ្លាំងក្លានេះគឺជាលទ្ធផលនៃរន្ធខ្មៅមានទំហំ ៦៦ ដងនៃទំហំព្រះអាទិត្យរួមបញ្ចូលគ្នាជាមួយនឹងប្រហោងខ្មៅធំប្រហែល ៨៥ ដងនៃម៉ាស។
បើយោងតាមអ្នកស្រាវជ្រាវចូលរួម ក្នុងការសិក្សាពីសាកលវិទ្យាល័យ Monash ថា ប្រហោងខ្មៅថ្មីគឺធ្ងន់ជាងទ្វេដងដូចអ្វីដែលបានសង្កេត ពីមុនដោយប្រើរលកទំនាញផែនដី។ ច្បាស់អំពីរបៀបរលកតូចជាង២បានរួមគ្នានៅមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវគិតថា វាទាំង២អាចមកពីលទ្ធផលនៃការរួមបញ្ចូលគ្នា នៃប្រហោងខ្មៅមុន ៗ។
បើយោងទៅតាមតារាវិទូ MIT ថា សញ្ញាត្រូវបានរកឃើញនៅថ្ងៃទី ២១ ខែឧសភាត្រូវបានគេដាក់ស្លាក GW190521វាត្រូវចំណាយពេលរាប់ខែដើម្បីឲ្យប្រភពដែលត្រូវបានបញ្ជាក់ថា ជារលក និងមានការចូលរួមពីអ្នកស្រាវជ្រាវជាច្រើន។ វាប្រហាក់ប្រហែល នឹងសក់ពាក់កណ្តាលខ្លីចំនួន៤ និងមានរយៈពេលខ្លីណាស់ និងមានអាយុកាលតិចជាងមួយ ភាគដប់នៃវិនាទី៕