ព្រឹត្តិការណ៍

កងទ័ពអាមេរិក និងអូស្ត្រាលី បញ្ចប់សហការ សមយុទ្ធយោធា

បរទេស៖ កងកម្លាំងម៉ារីន តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា កងកម្លាំងម៉ារីននិងកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធហ្វឹកហាត់ដ៏ធំមួយ ជាមួយកងកម្លាំងការពារជាតិអូស្ត្រាលី នៅក្នុងខែសីហាកន្លងទៅ។ 

កងកម្លាំងសហរដ្ឋអាមេរិក បានចូលរួមជាមួយកងកម្លាំងការងារចម្រុះមួយក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី ដោយមានយន្តហោះទម្លាក់គ្រាប់  B-1B Lancers ចំនួន៤គ្រឿង យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 Spirit ចំនួន២គ្រឿង យន្តហោះចម្បាំង  F-15C Eagles ចំនួន៤គ្រឿង និងកងកម្លាំងម៉ារីនប្រហែល១.២០០នាក់ សម្រាប់សមយុទ្ធអន្តរប្រតិបត្តិការអន្តរជាតិនោះ។

សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការពារជាតិអូស្ត្រាលីបាននិយាយយ៉ាងដូច្នេះថា កងកម្លាំងម៉ារីននៅទីក្រុង  Darwin ដែលបានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១២មកនោះ ក្នុងពេលបច្ចុប្បន្ននេះ គឺជាកងកម្លាំងមានសមត្ថភាពខ្ពស់ ដែលផ្តល់ឲ្យនូវឱកាសដ៏សំខាន់ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការជាមួយកងកម្លាំងការពារជាតិអូស្ត្រាលី៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top