ព្រឹត្តិការណ៍

ឥស្សរជន​ខ្មែរ​ដំបូង​បង្អស់ ដែល​ថ្លែង​ សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ

អង្គការ​សហប្រជាជាតិ ជា​អង្គការ​អន្តររដ្ឋាភិបាល ដែល​មាន​ប្រទេស​ចំនួន ១៩៣ជា​សមាជិក។ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ផ្លូវការ​នៅ​ខែ​ធ្នូ ឆ្នាំ១៩៥៥។ ឥស្សរជន​ខ្មែរ​ដំបូង​បង្អស់​ ដែល​ទទួល​បាន​ឱកាស​ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​នេះ​គឺ ឯកឧត្ដម​ឯកអគ្គរាជទូត​ នង គិមនី ដែល​ជា​រាជទូត​ខ្មែរ​ដំបូង​ប្រចាំ​សហរដ្ឋអាមេរិក ដែល​បាន​ថ្លែង​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥៦។

និយាយ​ជា​ភាសា​បារាំង​ ឯកឧត្ដម​បាន​បញ្ជាក់​ពី​គោលជំហរ​របស់​កម្ពុជា​ទាក់ទិន​នឹង​បញ្ហា​នានា​នៅ​ក្នុង​មជ្ឈិមបូព៌ា ហើយ​ព្រម​ទាំង​បញ្ជូន​នូវ​អនុសាសន៍​របស់​សម្ដេច​ព្រះឧបយុវរាជ នរោត្ដម សីហនុ ទៅ​កាន់​អង្គ​វេទិកា​ទៀត​ផង​។

ក្រៅ​ពី​នេះ​ទៅ​ទៀត​ គោលជំហរ​របស់​កម្ពុជា​នៅ​ពេល​នោះ​ក៏​បាន​គាំទ្រ​ឲ្យ​ដាក់​ចូល​ប្រទេស​ជប៉ុន​ ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទៀត​ផង​។ ជា​រួម​នៅ​ពេល​ កម្ពុជា​បាន​សំដែង​នូវ​ឆន្ទៈ​សហប្រតិបត្តិការ ប្រកប​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកប​ដោយ​សមភាព (ភាព​ស្មើ​គ្នា)៕ប្រភព៖sabay

ប្រិយមិត្ត​អាច​ចូល​មើល​វីដេអូ​ថ្លែង​សុន្ទរកថា​ជា​ភាសា​បារាំង​របស់​ឯកឧត្ដម​តាម​នៅ​ខាង​ក្រោម​នេះ (នាទី​០.០០ ដល់ ២.០៨)៖

 

Most Popular

To Top