បរទេស៖នៅថ្ងៃពុធនេះអំឡុង នៃដំណើរទស្សនកិច្ចនៅប្រទេសស៊ីបរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov បានថ្លែងថាសកម្មភាពរបស់ អាមេរិកនៅភាគខាងកើតមេឌីទែរ៉ាណេគឺបានត្រឹមតែ កាន់ធ្វើឲ្យមានកំដៅដល់ជម្លោះក្នុងតំបន់ ប៉ុណ្ណោះជំនួសឱ្យការជួយដោះស្រាយដោយសន្តិវិធី។
លោក Labrov បាននិយាយបែបនេះ នៅបន្ទាប់ពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតី Nicos Anastasiades ហើយបន្ថែមថានៅមានបញ្ហាផ្សេងទៀត ដែលជាមូលហេតុនៃការព្រួយបារម្ភដល់យើងទាក់ទងនឹងស្ថានភាព ជម្លោះនៅភាគខាងកើតមេឌីទែរ៉ាណេ ហើយក្នុងនោះភាគីខាងក្រៅដូចជាសហរដ្ឋអាមេរិកជាដើម ដែលព្យាយាម ដើរលើសគំនូសបន្ទាត់ព្រំដែននិងបានជាបន្ថែមសំពាធទៅដ ល់ជម្លោះទៅវិញជំនួសឱ្យដំណោះស្រាយដោយសន្តិភាព។
គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចរបស់ លោក Lavrov ទៅកាន់កោះស៊ីប ត្រូវបានអ្នកវិភាគ នយោបាយចាត់ទុកថាមានសារៈសំខាន់ទាក់ទងនឹងទំនាក់ទំនង រវាងកោះមេឌីទែរ៉ាណេខាងកើតមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី


