ព្រឹត្តិការណ៍

នៅឆ្នាំ២០១៧ អាមេរិកបាញ់មីស៊ីល ដើម្បីបង្ហាញភាពជាក់លាក់ នៃគោលដៅដល់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបាញ់មីស៊ីលដែល មានភាពជាក់លាក់មួយនៅឆ្នាំ២០១៧ ដើម្បីបង្ហាញដល់កូរ៉េខាងជើង នូវសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារគោលដៅណាមួយ តើវាជាទីតាំងបាញ់បង្ហោះរបស់កូរ៉េខាងជើង ឬមេដឹកនាំរបស់ខ្លួន ដែលកំពុងមើលការបាញ់ សាកល្បងនោះទេ នេះគឺមាននៅក្នុងសៀវភៅ ដែលមានចំណងជើងថា“ កម្រោល” ។

សកម្មភាពនេះបានឆ្លើយតបទៅ នឹងការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប (ICBM) លើកដំបូងរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពវាយប្រហារ ទៅដល់សហរដ្ឋអាមេរិក។

ដកស្រង់សម្តីមន្រ្តី សហរដ្ឋអាមេរិកជាច្រើនរូប រួមទាំងអតីត រដ្ឋមន្រ្តីក្រសួងការពារជាតិលោក James Mattis លោក Woodward បានឲ្យដឹងថាកងទ័ពសហរដ្ឋអាមេរិក បន្ទាប់មកមានប្រតិកម្មជាមួយនឹង មីស៊ីលយុទ្ធសាស្ត្រមួយ ដែលធ្វើដំណើរចម្ងាយ ១៨៦ ម៉ាយល៍មុនពេលទម្លាក់ ចូលសមុទ្រខាងកើត ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top