ម៉ុងហ្គោលី៖ ត្រីឆ្លាមត្រូវបានគេគិតថា មានការវិវឌ្ឍន៍ជាមួយ នឹងគ្រោងឆ្អឹងដែលមានមូលដ្ឋាន លើឆ្អឹងខ្ចីមុនពេលប្រភេទត្រីដទៃទៀត ដែលបង្កើតបានជារចនាសម្ព័ន្ធល្អ ប៉ុន្តែការរកឃើញថ្មី ប្រែជានៅលើក្បាលរបស់វា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
លលាដ៍ក្បាលបុរាណ ត្រូវបានរកឃើញនៅម៉ុងហ្គោលី បានផ្លាស់ប្តូររបៀបដែល អ្នកវិទ្យាសាស្ត្រគិតអំពីគ្រោង ឆ្អឹងត្រីឆ្លាមដោយបង្ហាញថា ពួកគេប្រហែលជាវិវត្តចេញពីត្រីឆ្អឹង។ ការរកឃើញហ្វូស៊ីលត្រី មានអាយុកាល ៤១០ លានឆ្នាំនេះបង្ហាញថា គ្រោងឆ្អឹងស្រាលជាង របស់ត្រីឆ្លាមអាចមានការវិវត្ត ពីបុព្វបុរសដូនតាជាជាងវិធីផ្សេងទៀត។
អ្នកជំនាញមកពីមហាវិទ្យាល័យ Imperial College ទីក្រុងឡុងបានសិក្សាពីសាកសព នៃសត្វជើងវែងដែលជាជីដូនជីតា បុរាណរបស់ត្រីឆ្លាម បាឡែន និងបាឡែនពណ៌សដ៏អស្ចារ្យ។ វាមានឈ្មោះថា Minjinia turgenensis សត្វចម្លែកនេះជាសមាជិកនៃគ្រួសារ Placoderm និងមានចានរាងពងក្រពើលើក្បាល និងព្រុយរបស់វាដែលដើរតួជាខែល ៕
ដោយ៖ លី ភីលីព