ព្រឹត្តិការណ៍

Tik Tok ដាក់ពាក្យស្នើ ទៅអាមេរិករួចហើយ ដើម្បីដោះស្រាយបញ្ហា សុវត្ថិភាព

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតវិដេអូ ចែករំលែកដ៏ល្បី លើលោក Tik Tok នៅថ្ងៃនេះ បានធ្វើការប្រកាសថា ខ្លួនបានដាក់ពាក្យស្នើសុំ ទៅឲ្យអជ្ញាធរ នៃប្រទេសអាមេរិករួចហើយ ដើម្បីធ្វើការដោះស្រាយបញ្ហាសុវត្ថិភាព ដែលប្រទេសនេះ តែងតែបានបង្ហាញ ពីក្តីបារម្ភ ចំពោះកម្មវិធីទូរស័ព្ទរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ ក្រុមហ៊ុនបានបញ្ជាក់ថាយើងបានដាក់ពាក្យ រួចរាល់ហើយ ទៅកាន់រតនាគារជាតិអាមេរិក ដែលយើងសង្ឃឹមយ៉ាងមុតម៉ាំថា នឹងក្លាយទៅជាការដោះស្រាយបញ្ហា ដែលអាមេរិក តែងតែបានសំដែង ក្តីបារម្ភជាមួយនឹងយើង ហើយជំហ៊ាននេះ នឹងធ្វើឲ្យប្រតិបត្តិការរបស់ TikTok នឹងអាចដំណើរការ ជាធម្មតានៅទីនេះ។

ក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានបន្តដែរថា សំណើរមួយនេះនឹងក្លាយទៅជាសោរ សម្រាប់ដោះស្រាយបញ្ហា នៃ អាជីវកម្មខ្នាតតូចរាប់រយពាន់ នៅអាមេរិក ដែលកំពុងពឹងផ្អែក លើកម្មវិធីទូរស័ព្ទមួយនេះ និងក៏ដូចជាដើម្បីបន្ត បម្រើសេវាកម្មជូនអតិថិជន ដែលជាអ្នកប្រើប្រាស់ ប្រមាណជា១០០លាននាក់ នៅទូទាំងប្រទេសអាមេរិក នោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top