បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអង្គារនេះបានសរសេរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសប្តេជ្ញាថា រាល់ការវាយប្រហារណាមួយ របស់អ៊ីរ៉ង់នឹងត្រូវឆ្លើយតបវិញ ពីសំណាក់អាមេរិក ជាមួយនឹងទំហំធំជាង ១០០០ ដងជាមិនខាន។
ការប្រកាសធ្ងន់ៗបែបនេះ ត្រូវបានគេមើលឃើញ យ៉ាងច្បាស់ថាធ្វើឡើងនៅ បន្ទាប់ពីមានការចេញផ្សាយ ជាច្រើនអំពីរបាយការណ៍ដែរថា អ៊ីរ៉ង់មានផែនការសងសឹក ចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូល Qasem Soleimani តាមរយៈផែនការធ្វើឃាត រដ្ឋទូតម្នាក់ របស់អាមេរិក។
គួរឲ្យដឹងដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានលេចឬព័ត៌មានចចាមអារ៉ាមជាច្រើន ដែលបានអះអាងថា អ៊ីរ៉ង់បានត្រៀមផែនការដ៏ធំមួយ ក្នុងការធ្វើឃាតទៅលើ រដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បុង ហើយនឹងធ្វើវាឲ្យបាន ជោគជ័យនៅមុនការបោះឆ្នោត នៅសហរដ្ឋអាមេរិក នាខែវិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី


