ព្រឹត្តិការណ៍

រំលឹកឡើងវិញ១ តុលាឆ្នាំ២០០៥ ព្រឹត្តិការណ៍វាយប្រហារ នៅកោះបាលី

ប្រវត្តិសាស្ត្រ: នាថ្ងៃទី១ ខែតុលា កាលពីឆ្នាំ២០០៥ គ្រាប់បែកអត្តឃាតជាច្រើន បានធ្វើការវាយប្រហារទៅភោជនីយដ្ឋាន ចំនួន៣នៅក្នុងតំបន់ទេសចរណ៍ពីរ នៅលើកោះបាលី ឥណ្ឌូណេស៊ី ដែលជារមនីយដ្ឋានរមណីយដ្ឋាន ពេញនិយមបំផុតមួយ។ ការបំផ្ទុះគ្រាប់បែកបានសម្លាប់មនុស្សសរុប២២នាក់រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត់និងរងរបួសជាង៥០នាក់។

ការវាយប្រហារនេះ មានលក្ខណៈដូចជាការវាយប្រហារ កាលពីឆ្នាំ២០០២សម្លាប់មនុស្សអស់២០២នាក់ ដែរ ដែលវាត្រូវបានគេគិតថា ជាការងាររបស់ក្រុម Jemaah Islamiah (JI) ដែលជាក្រុមសកម្មប្រយុទ្ធឥស្លាមជ្រុលនិយម ដែលមានទំនាក់ទំនងជាមួយអាល់កៃដា។ JI ត្រូវបានគេជឿថាជាអ្នកទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែក នៃសណ្ឋាគារ Marriott នៅហ្សាកាតាក្នុងឆ្នាំ ២០០៣ ដែលបណ្តាលឱ្យមនុស្ស១២នាក់ស្លាប់និងម្នាក់ទៀត មកពីស្ថានទូតអូស្ត្រាលីនៅឥណ្ឌូណេស៊ីក្នុងឆ្នាំ២០០៤ដែលក្នុងនោះមនុស្ស១០នាក់បានស្លាប់។

អ្វីដែលគួរ ឲ្យចាប់អារម្មណ៍នោះគឺ ថាថ្វីបើប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមូស្លីម ដែលមានប្រជាជនច្រើនជាងគេ នៅលើពិភពលោកក៏ដោយ ប៉ុន្តែកោះបាលីភាគច្រើន ជាអ្នកកាន់សាសនាហិណ្ឌូ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top