ព្រឹត្តិការណ៍

ប៉ង់តាហ្គោនបញ្ចូន ទ័ពជាច្រើន ថែមទៀតទៅស៊ីរី បន្ទាប់ពីប៉ះទង្គិច ជាមួយនឹងទ័ពរុស្សី

បរទេស៖នៅថ្ងៃសៅរ៍ នេះបើយោងតាមមន្រ្តីការពារជាតិអាមេរិកចំនួន ៣ នាក់បានអោយដឹងថា មន្ទីរបញ្ចកោណកំពុងដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកមួយចំនួន ថែមទៀតទៅកាន់ប្រទេសស៊ីរីបន្ទាប់ពីមានការប្រឈមមុខ គ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពរុស្ស៊ី។

ក្រុមមន្រ្តីដដែលទាំងនេះបាននិយាយទៀតថា កងទ័ពនិងរថយន្តនឹងដើរតួជាការបង្ហាញវត្តមាន យ៉ាងសំខាន់ក្នុងការ រារាំងយោធារុស្ស៊ីពីការឆ្លងចូលតំបន់ សន្តិសុខខាងកើតដែលសហរដ្ឋអាមេរិកសម្ព័ន្ធមិត្តនិងកងកម្លាំង ប្រជាធិបតេយ្យស៊ីរីកំពុងតែមានប្រតិបត្តិការ។

គួរឲ្យដឹងទៀតដែរថាកងទ័ពបន្ថែមទាំងនោះដែល នឹងរួមបញ្ចូលមានទាំងរថក្រោះប្រយុទ្ធ Bradley ចំនួន ៦ គ្រឿងនិងទាហានតិចជាង ១០០ នាក់នឹង ប្រតិបត្តិការការងាររបស់ខ្លួននៅភាគឥសានប្រទេសស៊ីរីស ម្រាប់រយៈពេល ៩០ ថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top