ព្រឹត្តិការណ៍

សមាជិកសាធារណៈ ដើរតួជា អ្នកវិទ្យាសាស្ត្រពលរដ្ឋជួយ អ្នកជំនាញ នៃការបង្កើតប្រព័ន្ធថ្មី ព្យាករណ៍ ព្យុះព្រះអាទិត្យ កើតមាននៅផែនដី

អង់គ្លេស៖ប្រព័ន្ធព្យាករណ៍ព្យុះព្រះអាទិត្យ ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រពលរដ្ឋអាចជួយការពារការបំផ្លាញផ្កាយរណប និងបណ្តាញអគ្គិសនី និងការពារអវកាសយានិកពីវិទ្យុសកម្ម គ្រោះថ្នាក់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញរូបវិទ្យាសិក្សាពីការជំនួយដើម្បីវិភាគ ដែលហៅថា ការច្រានអង្គធាតុច្រករបៀង (CMEs) នៃការបណ្តេញចេញភាគល្អិតដែលមានថាមពល និងដែនម៉ាញេទិកពីព្រះអាទិត្យ។ នៅពេលពួកគេទៅដល់ផែនដីក្នុងរយៈពេល១៥ ម៉ោងតែប៉ុណ្ណោះ CMEs មានសក្តានុពល ក្នុងការបំផ្លាញឧបករណ៍អគ្គិសនីពីការវិលជុំវិញផ្កាយរណប រហូតដល់បណ្តាញថាមពលផ្អែកលើដី។

ព្យុះព្រះអាទិត្យមួយកើតកាលឆ្នាំ ១៨៥៩ ហើយព្រឹត្តិការណ៍ Carringtonបង្កឲ្យមានចរន្តបែបនេះ ក្នុងខ្សែភ្លើងទូរលេខដែលបង្គោលភ្លើងបានផ្ទុះឡើង និងប្រតិបត្តិករបានទទួលការឆក់អគ្គិសនី។ ការព្យាករណ៍នៅពេលព្យុះទាំងនេះអាចជួយរដ្ឋាភិបាល និងក្រុមហ៊ុនការពារផ្កាយរណប បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ពីការកើនឡើង។

ការរកឃើញអាកាសធាតុនៅក្នុងទីអវកាស ក៏មានសារសំខាន់ផងដែរសម្រាប់ការការពារសុខភាពរបស់ អវកាសយានិក អាចទទួលបានកម្រិតវិទ្យុសកម្មដែលមានគ្រោះថ្នាក់ ប្រសិនបើមិនមានខ្យល់ព្យុះ៕ ដោយ៖លី ភីលីព

Most Popular

To Top