បរទេស៖សារព័ត៌មានបរទេស នៅថ្ងៃចន្ទបានសរសេរថា សមយុទ្ធយោធា ដ៏ធំមួយនឹងប្រព្រឹត្តទៅ នៅឯភាគខាងត្បូង នៃប្រទេសរុស្ស៊ី។
ផ្នែកមួយចំនួននៃកងទ័ពជើងទឹក នៃសមយុទ្ធទាំងនឹងធ្វើឡើង ទាំងសមុទ្រខ្មៅនិងសមុទ្រកាសព្យែនដោយវត្តមាន ចូលរួមពីសំណាក់
កងនាវាចរអ៊ីរ៉ង់ផងដែរ។
ក្រសួងការពារជាតិរុស្សីក៏បាននិយាយផងដែរថា សមយុទ្ធនេះនឹងមានការចូលរួមពីបុគ្គលិកយោធា ប្រហែលជា ១០០០ នាក់មកពីប្រទេសអាមេនីបេឡារុស្សចិន មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។
លើសពីនេះសមយុទ្ធនេះនឹងត្រូវបាន អង្កេតដោយអ្នកតំណាង នៃប្រទេសដទៃទៀតដែលរួមមានទាំងអ៊ីរ៉ង់ផងដែរដោយសរុប ចំនួនរថក្រោះ អាច
មានទៅដល់ពី២៥០ទៅ៤៥០គ្រឿង និងប្រព័ន្ធកាំភ្លើងធំ ដល់ទៅ២០០៕
ប្រែសម្រួល៖ស៊ុនលី