ព្រឹត្តិការណ៍

ក្រុមហ៊ុន​ខ្នាត​យក្ស​ចិន គ្រោង​បង្កើន​ការពង្រីក ​ប្រព័ន្ធ​ដឹក​ជ​ញ្ជួ​ន​នៅ​កម្ពុជា និង​ក្នុង​តំបន់

ភ្នំពេញៈ ស្របពេល​តំបន់​អាស៊ាន ដែល​កំពុង​លេចចេញ​ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន ក្រុមហ៊ុន Best Inc ដែលមាន​បណ្តាញ​ផ្គត់ផ្គង់ និង​ដំណោះស្រាយ​ដឹកជញ្ជូន​រួម​របស់​ចិន នឹង​បង្កើត​បណ្តាញ​សេវាកម្ម​បន្ថែមទៀត​នៅក្នុង​តំបន់​នេះ។

ក្រុមហ៊ុន ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​ទីក្រុង Hangzhou បានចាប់ផ្តើម​ប្រតិបត្តិការ​ សេវាកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ចិន និង​ទីផ្សារ​អាស៊ីអាគ្នេយ៍​ចំនួន ៥កាលពីដើម​ឆ្នាំនេះ។ នេះ​បើ​យោងតាម​ចេញផ្សាយ​របស់​សារព័ត៌មាន China Daily នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ។

ដោយមាន​មូលដ្ឋាន​នៅ​ខេត្ត Zhejiang ក្រុមហ៊ុន​បានបញ្ចប់​ការសាងសង់ ​បណ្តាញ​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និង​សឹង្ហ​បុរី​កាលពី​ខែកក្កដា ដើម្បី​នាំមក​ន​នូវ​ប្រតិបត្តិ​ការដឹក​ជ​ញ្ចូ​ន​ដ៏​ចាស់ទុំ​របស់​ចិន។ ទាំងនេះ​កំពុង​បង្កើត​ការងារ​ប្រាក់ចំណូល ចំណូល​ពន្ធ និង​ល័ក្ខខ័ណ្ឌ​ត្រឹមត្រូវ​សម្រាប់​អាជីវកម្ម​ក្នុងស្រុក ដើម្បី​អភិវឌ្ឍ​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ប្រព័ន្ធ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត និង​ឧស្សាហកម្ម​ ដែល​កំពុង​រីកចម្រើន​ផ្សេងទៀត។

តាមរយៈ​ការប្រើប្រាស់​គំរូ និង​បទពិសោធន៍​ជោគជ័យ​ នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម ក្រុមហ៊ុន​គ្រោង​នឹង​ដំណើរការ​ មជ្ឈមណ្ឌល​រៀបចំ​ប្រភេទ​ទំនិញ​ចំនួន ១២ និង​ស្ថានីយ​សេវាកម្ម​ចំនួន ៤០០ កន្លែង​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​សឹង្ហ​បុរី​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ។

មជ្ឈមណ្ឌល​ទាំងនេះ​ នឹង​រួមបញ្ចូល​នូវ​មជ្ឈមណ្ឌល ​រៀប​ប្រភេទ​ទំនិញ​ចំនួន​ពីរ​ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​រាជធានី​ភ្នំពេញ​ ដែល​នឹង​ត្រូវបាន​បំពាក់​ ដោយ​ឧបករណ៍​ស្វ័យប្រវត្តិកម្ម​ទំនើប ដូចជា​ខ្សែ​តម្រៀប​ស្វ័យប្រវត្តិកម្ម​ល្បឿន​លឿន និង​ប្រព័ន្ធ​ស្កេ​ន​ទម្ងន់។

យោងតាម​ការស្រាវជ្រាវ​រួមគ្នា​ របស់ Google ក្រុមហ៊ុន Temasek និង Bain & Company ដែលមាន​អ្នកប្រើប្រាស់​អ៊ិន​ធឺរ​ណែ​ត ​តាម​ទូរស័ព្ទ​ចល័ត​ចំនួន ៣៦០ លាន​នាក់ វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​អាស៊ីអាគ្នេយ៍​ កំពុង​ឈានដល់​តម្លៃ ១៥០ ពាន់​លាន​ដុល្លារ ​ក្នុងការ​លក់​នៅ​ឆ្នាំ ២០២៥ បើ​ធៀប​នឹង ៣៨ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩ ។

លោក Jonny Chou ស្ថាបនិក​និង​ជា​ប្រធាន​ក្រុម បានឱ្យដឹងថា តាមរយៈ​ការវិនិយោគ​យ៉ាងខ្លាំង​ក្លា និង​ការប្រើប្រាស់​ឧបករណ៍​ស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន ក្រុមហ៊ុន​មាន​គោលបំណង​ផ្តល់ជូន​អតិថិជន​អាស៊ីអាគ្នេយ៍​ នូវ​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព។

lលោក បាន​ថ្លែងបន្តថា “នេះ​នឹង​ជួយ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ក្នុងស្រុក​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ ពី​សេវាកម្ម​ដឹកជញ្ជូន​ឆ្លាត​វៃ និង​ជួយ​សម្រួល ​ដល់​កំណើនសេដ្ឋកិច្ច​ឌីជីថល​ក្នុង​វិស័យ​ទាំងនេះ” ៕ ប្រភព៖ propertyarea

Most Popular

To Top