ត្រីបាឡែនជាង៩០ក្បាល បានស្លាប់ បន្ទាប់ពីបានមកជាប់នៅឆ្នេរសមុទ្រ ដាច់ស្រយ៉ាលមួយ នៅតំបន់ភាគខាងត្បូង នៃប្រទេសអូស្ត្រាលី។
ដោយក្រុមអ្នកសង្គ្រោះ បានព្រមាននៅថ្ងៃអង្គារទី២២ ខែកញ្ញាថា ការសង្គ្រោះត្រីបាឡែន ចំនួន១៨០ក្បាលទៀត ដែលនៅជាប់ខ្លួននៅទីនោះនៅឡើយនោះ ជួបការលំបាកច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាត្រីបាឡែនធំៗជាច្រើនក្បាល បានជាប់នៅលើឆ្នេរសមុទ្រ នៃកំពង់ផែ Macquarie នៅរដ្ឋ Tasmania។
ក្រុមអ្នកជួយសង្គ្រោះបានឃើញដើរកាត់ទឹក ដើម្បីទៅដល់ត្រីបាឡែនទាំងនោះនៅពេលពួកគេបានព្យាយាម ធ្វើឱ្យពួកគេវាចូលទៅទឹកជ្រៅវិញ ។ ក្រុមអ្នកសង្គ្រោះជិត៦០នាក់ បានខំប្រឹងប្រែងធ្វើការសង្គ្រោះនេះ។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វាមិនច្បាស់ទេថា តើអ្វីដែលបណ្តាលឱ្យត្រីបាឡែនច្រើនក្បាល មកជាប់លើឆ្នេរសមុទ្របែបនេះទេ តែថាវាអាចនឹងវង្វេងផ្លូវទៅវិញ បន្ទាប់ពីមករកចំណីនៅជិតៗឆ្នេរសមុទ្រ ៕
ដោយ ៖ sabay