ព្រឹត្តិការណ៍

Su-30 របស់រុស្សីមួយ គ្រឿងធ្លាក់តែ សំណាងល្អពីឡុត រួចជីវិត

បរទេស៖នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសយន្តហោះចម្បាំងប្រភេទ Sukhoi Su-30 នៃកងកម្លាំងយោធារុស្ស៊ីខាងលិច បានធ្លាក់នៅអំឡុងពេលហោះហើរ

ហ្វឹកហាត់ដែលបានគ្រោងទុកមួយ នៅក្នុងតំបន់ Tver ភាគពាយព្យនៃទីក្រុងមូស្គូតែសំណាងល្អ ពីឡុត ២ នាក់បានហោះចេញដោយសុវត្ថិភាព។

ទីភ្នាក់ងារផ្សព្វផ្សាយសរព៏ត៌មាន របស់ក្រសួងការពារជាតិបានរាយការណ៍ថាបន្ទាប់ពីធ្លាក់ដល់ដីហើយអាកាសយានិកបានទាក់ទងជាមួយអាកាសយានដ្ឋានមូលដ្ឋាន ហើយក៏ត្រូវបានគេជម្លៀសចេញ។

យន្ដហោះបានធ្លាក់ចូលទៅក្នុងព្រៃ ដែលវាមិនបានបណ្តាលមានការបំផ្លាញណាមួយនៅលើដីគោកឡើយហើយប្រភពដដែលបាននិយាយទៀតថា គណៈកម្មការមួយនៃកងកម្លាំងយោធាត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top