ព្រឹត្តិការណ៍

រដ្ឋកាលីហ្វ័រញ៉ា នឹងឈប់លក់ រថយន្តប្រើសាំថ្មី និងរថយន្តដឹកទំនិញនៅឆ្នាំ២០៣៥ ក្នុងគោលបំណង កាត់បន្ថយការ បំភាយឧស្ម័ន ផ្ទះកញ្ចក់

រដ្ឋកាលីហ្វ័រញ៉ា៖រដ្ឋកាលីហ្វ័រញ៉ាបានប្រកាសថា ខ្លួននឹងបញ្ឈប់ការលក់រថយន្តដឹកអ្នកដំណើរដើរដោយថាមពលសាំងថ្មី និងរថយន្តដឹកទំនិញនៅត្រឹមឆ្នាំ២០៣៥ជាផ្លូវការដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អភិបាលខេត្ត Gavin Newsom បានចេញបទបញ្ជានេះដោយចំណាត់ការមួយដែលលោកនិយាយថា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៣៥ ភាគរយនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេស។ ការផ្លាស់ប្តូរនេះមិនបានហាមឃាត់មិនឲ្យសាធារណជនកាន់កាប់រថយន្ ប្រើហ្គាស ឬលក់វានៅលើទីផ្សាររថយន្តដែលបានប្រើនោះទេ ប៉ុន្តែបានបញ្ចប់នូវម៉ូដែលថ្មីត្រូវបានដាក់លក់។

រដ្ឋកាលីហ្វ័រញ៉ាមានច្បាប់ដែលតម្រូវឲ្យមានភាគរយជាក់លាក់នៃការលក់រថយន្តថ្មីត្រូវតែជាយានយន្តដែលមានអគ្គិសនី ឬសូន្យ។ ប្រសិនបើច្បាប់នេះត្រូវបានអនុវត្តវានឹងធ្វើឲ្យរដ្ឋកាលីហ្វ័រញ៉ាក្លាយជារដ្ឋសហរដ្ឋអាមេរិកដំបូងគេដែលមានផែនការបញ្ឈប់ពួកគេចេញទាំងស្រុង។ កាលីហ្វ័រញ៉ាគឺជារដ្ឋមានសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោក ហើយប្រជាជនកាលីហ្វ័រញ៉ាមានចំនួនច្រើនជាងមួយក្នុងចំណោមយានយន្តថ្មីទាំង ១០ត្រូវបានលក់នៅសហរដ្ឋអាមេរិក។ 

បទបញ្ជារបស់លោក Newsom អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្តរបស់ប្រទេស និងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕ដោយ៖លី ភីលីព

Most Popular

To Top