ព្រឹត្តិការណ៍

ចិននិងឥណ្ឌា ព្រមព្រៀងគ្នា មិនបញ្ជូនទ័ពបន្ថែមទៀត តំបន់ព្រំដែនមាន ជម្លោះ

បរទេស៖ប្រទេសចិននិងឥណ្ឌា នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាឈប់បញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ទីតាំងស្ថិតនៅតាមព្រំដែនមានជម្លោះ និងព្រមព្រៀងគ្នាជៀសវាងសកម្មភាពណាមួយ ដែលអាចនឹងធ្វើស្ថានភាពឲ្យមានភាពស្មុគស្មាញខ្លាំងឡើងនៅក្នុងតំបន់នោះ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយប្រាប់ថា មន្ត្រីយោធាជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានជួបគ្នាកាលពីថ្ងៃចន្ទ និងបានផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក ស្តីពីព្រំដែនមានជម្លោះរបស់ពួកគេ។ 

ចំណែកសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដែលចេញដោយរដ្ឋាភិបាលឥណ្ឌានៅក្នុងទីក្រុងញូដេលី បាននិយាយប្រាប់ថា ភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចៀសការយល់ច្រឡំនិងការវិនិច្ឆ័យខុស ហើយនឹងធ្វើការច្រានចោលនូវការធ្វើឲ្យផ្លាស់ប្តូរជាឯកតោភាគីនូវស្ថានភាពជាក់ស្តែង៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top