ព្រឹត្តិការណ៍

KCNA៖ កូរ៉េខាងជើង ព្រមាន អំពីភាពតានតឹង ផ្នែកជើងទឹក នៅអន្តរកូរ៉េ អំឡុងពេលកូរ៉េខាងត្បូង កំពុងរកសាកសព មន្រ្តីខ្លួន

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានបាញ់សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូង និងដុតសាកសពថែមទៀត។ ប្រធានាធិបតីលលោក មូនជេអ៊ីន បានទាមទារឱ្យក្រុងព្យុងយ៉ាង “ ផ្តល់ការពន្យល់និងដាក់ទណ្ឌកម្មដល់អ្នកដែលទទួលខុសត្រូវ” ស្របពេលដែលលោកគីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង បានសុំទោសចំពោះ“ ឧបទ្ទវហេតុអកុសលនេះ” ដោយនិយាយថា លោកពិតជាមានការសោកស្តាយខ្លាំងណាស់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា ប្រទេសកូរ៉េខាងជើងបានព្រមានអ្នកជិតខាងនៅភាគខាងត្បូងរបស់ខ្លួនអំពីការផ្ទុះភាពតានតឹងរវាងកងនាវាចរអន្តរកូរ៉េ ក្នុងអំឡុងពេលនៃការស្វែងរកដោយឡែកពីគ្នាចំពោះសាកសពមន្ត្រីជលផលកូរ៉េខាងត្បូង ដែលត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ដោយទាហានកូរ៉េខាងជើង នៅក្នុងដែនទឹកប្រទេសរបស់ពួកគេ។ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះបានចង្អុលបង្ហាញនៅក្នុងការចេញផ្សាយរបស់ខ្លួនថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានស៊ើបអង្កេតនូវអ្វីដែលខ្លួនបានពិពណ៌នាថា ជា“ ករណីដ៏អាក្រក់មួយដែលមិនគួរកើតឡើង” ហើយបានផ្តល់ឱ្យទីក្រុងសេអ៊ូលនូវរបាយការណ៍លម្អិតមួយនៅថ្ងៃសុក្រ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top