ព្រឹត្តិការណ៍

អ្នកបុរាណវិទ្យា រកឃើញ រោងចក្រផលិត ស្រាយុគសម័យ ដែកដំបូងនៅលីបង់ មានអាយុកាលតាំងពី សតវត្សទី ៧ មុនគ.ស

លីបង់៖អ្នកបុរាណវិទ្យាបានរកឃើញ រោងចក្រផលិតស្រាបុរាណដំបូងគេនៅប្រទេសលីបង់ គឺជាអាងម្នាងសិលាត្រូវបានប្រើសម្រាប់សង្កត់ផ្លែទំពាំងបាយជូរ ចេញជាស្រាដោយពួក Phoenicians ដើម្បីផ្សព្វផ្សាយ វប្បធម៌ផឹកនៅទូទាំងសមុទ្រមេឌីទែរ៉ាណេកាលពី២៦០០ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការជីកកការរបស់ក្រុមអ្នកបុរាណវិទ្យា នៅការតាំងទីលំនៅបុរាណនៃ Tell el-Burak ក្បែរក្រុង Sidonក៏រកឃើញរោងចក្រផលិតស្រាបុរាណបានថែរក្សាយ៉ាងល្អដែលសាងសង់ពីម្នាងសិលាដោយលាយកំបោរ និងសេរ៉ាមិចកែច្នៃ។ អ្នកផលិតស្រានឹងច្របាច់យកផ្លែទំពាំងបាយជូរនៅក្នុងអាង១០ ហ្វីតការ៉េដោយមានរាវចេញមកស្រោចទឹកពាក់កណ្តាលរង្វង់នៅខាងក្រោម សម្រាប់ការប្រមូល និងយកទៅលាយ។

ពួកគេដឹងរួចហើយថា សម័យរ៉ូម៉ាំងបុរាណបានកោតសរសើរដល់ពួក Phoenicians ចំពោះពួកគេមានជំនាញផលិតស្រា ប៉ុន្តែរហូតមកដល់ពេលនេះ មានតែអំពែរ និងគ្រាប់ទំពាំងបាយជូរប៉ុណ្ណោះ ត្រូវបានគេរកឃើញនៅទីតាំង Tell el-Burak ។ ការនាំចេញស្រា Phoenician ដែលត្រូវបានផលិតឡើងក្នុងទ្រង់ទ្រាយធំ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រជាប្រិយភាពរបស់ភេសជ្ជៈ នៅទូទាំងមេឌីទែរ៉ាណេ។

ការផលិតស្រាដែលមានឯកទេស ប្រហែលជាត្រូវបានធ្វើឡើងនៅ Tell el-Burak អស់រយៈពេលជាច្រើនសតវត្សមកហើយដែលអនុញ្ញាតឲ្យ Phoenicians ធ្វើការផលិតភេសជ្ជៈក្នុងទ្រង់ទ្រាយធំ។អ្នកស្រាវជ្រាវនៅក្នុងទិនានុប្បវត្តិ Antiquity បាននិយាយថា លទ្ធផលបានផ្តល់នូវការយល់ដឹងអំពីប្រពៃណី នៃការសាងសង់ Phoenicians មានរចនាសម្ព័ន្ធនៃ ស្រាដែលផលិតស្រា Levant៕ ដោយ៖លី ភីលីព

Most Popular

To Top