បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី២៩ខែកញ្ញានេះបានឲ្យដឹងថា យោធាអាមេរិកទី៨ហើយដែលបានបាត់ជីវិត ដោយសារកូវីដ១៩។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ទីរប៉ង់តាហ្គោនទាំងដែលភ្លាមៗមិនមានការអះអាងច្បាស់ពីព័ត៌មានលំអិតរបស់មន្ត្រីយោធារូបនេះក្តី។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សម្រាប់មន្ត្រីរបស់ប៉ង់តាហ្គោនទាំងស៊ីវិលនិងយោធាមានចំនួនដល់ទៅ៦៥៦៥៧នាក់ហើយហើយក្នុងនោះ មានចំនួនប្រមាណជា៣០៤៥០នាក់បានជាសះស្បើយ មកវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

