បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការមួយ របស់ប្រទេសរុស្ស៊ី មានឈ្មោះ TASS នៅថ្ងៃអាទិត្យម្សិលមិញនេះ បានដកស្រង់សម្តីក្រសួងការបរទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាមួយ ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ នៅទីក្រុងហែលស៊ិនហ្គី នាថ្ងៃទី៥ ខែតុលានេះ។

កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងតែស្ថិតនៅក្នុង ការផ្តោតអារម្មណ៍ខ្ពស់ ស្របពេលដែលសន្ធិសញ្ញានេះ នឹងត្រូវផុតកំណត់នៅក្នុងខែកុម្ភៈ ហើយប្រទេសរុស្ស៊ីមើលឃើញ ឱកាសតិចតួចនៃការបន្តសន្ធិសញ្ញា New START នោះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀង New START គឺជាសន្ធិសញ្ញាអាវុធនុយក្លេអ៊ែដ៏ចម្បង ចុងក្រោយរបស់ប្រទេសទាំងពីរ ព្រោះតែរុស្ស៊ីមិនទទួលយកលក្ខខណ្ឌ ដែលទីក្រុងវ៉ាស៊ីនតោនបានកំណត់ ៕
ប្រែសម្រួល៖ ប៉ាង កុង
