ព្រឹត្តិការណ៍

អ្នកវិភាគ៖កាំភ្លើងធំកូរ៉េខខាងជើងកំពុងតែ ទំនើបខ្លាំងឡើង

បរទេស៖ក្រោយពិធីព្យុហយាត្រាយោធារបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍ ជាពេលដែលប្រទេសនេះបង្ហាញមីស៊ីលផ្លោងឆ្លងទ្វីបថ្មីមួយនោះ អ្នកវិភាគបាននិយាយថា អាវុធធម្មតារបស់ប្រទេសកូរ៉េខាងជើង ដែលមានសមត្ថភាពបាញ់ដល់គ្រប់ទីកន្លែងក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ កំពុងតែមានភាពទំនើបខ្លាំងឡើង។

មីស៊ីលផ្លោងឆ្លងទ្វីបថ្មីរបស់កូរ៉េខាងជើង ដែលបង្ហាញលើរថយន្តដឹកមានអ័ក្ស១១នោះ បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែពិធីព្យុហយាត្រានោះ ក៏រួមមានប្រព័ន្ធបាញ់ពហុរ៉ុកកែតធំបំផុតចំនួន៣ប្រភេទ និងមីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លី KN-23 ដែលបានតេស្តក្នុងខែឧសភា ឆ្នាំ២០១៩។

លោក Ryu Seong-yeop អ្នកស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានស្រាវជ្រាវកូរ៉េផ្នែកកិច្ចការយោធា បាននិយាយថា ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតកូរ៉េខាងជើង ហាក់ត្រូវបានផលិតឡើងសម្រាប់ការវាយប្រហារគោលដៅបានយ៉ាងចំៗត្រឹមត្រូវ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top