វ៉ាស៊ីនតោន៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ជាថ្មីម្តងទៀតនូវកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្ទេរការគ្រប់គ្រង ប្រតិបត្តិការពេលមានសង្គ្រាម (OPCON) របស់កងទ័ពកូរ៉េខាងត្បូង ត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិ
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook និងសមភាគីអាមេរិកលោក Mark Esper ក៏បានប្តេជ្ញាខិតខំអភិវឌ្ឍន៍សម្ព័ន្ធមិត្តរបស់ប្រទេស និងលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀត។
សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា“ រដ្ឋលេខាធិការ និងរដ្ឋមន្រ្តី បានទទួលស្គាល់ថាមានការរីកចម្រើនដ៏ធំធេងត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង លក្ខខណ្ឌ សម្រាប់ការផ្លាស់ប្តូរសម័យសង្គ្រាម OPCON តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សហរដ្ឋអាមេរិក – កូរ៉េខាងត្បូង៕ដោយ ឈូក បូរ៉ា