ព្រឹត្តិការណ៍

អ្នកជំនាញថា ភ្នំភ្លើងមួយនៅតំបន់ជនបទ នៅអ៊ីស្លង់អាចនឹងផ្ទុះឡើង ពេលឆាប់ៗនេះ

អ៊ីស្លង់៖យោងតាមអ្នកជំនាញ បាននិយាយថា ភ្នំភ្លើងសកម្មបំផុតរបស់ ប្រទេសអ៊ីស្លង់ធ្លាក់ធ្វើឲ្យលុប ជើងហោះហើរសម្រាប់អ្នកដំណើរចំនួន ៩០០ជើងកាលឆ្នាំ ២០១១ មើលទៅដូចជាវាត្រៀមនឹងផ្ទុះឡើងជាថ្មីហើយនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ភ្នំភ្លើងនេះមានឈ្មោះថា Grímsvötn គឺសកម្មបំផុតនៅលើកោះហើយស្ទើរតែគ្របដណ្ដប់ដោយទឹកកក។ វាបានផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ២០១១ ហើយបានបង្កើតពពកផេះមួយចម្ងាយ២០គីឡូម៉ែត្រទៅលើអាកាសបណ្តាលឲ្យមានការលុបចោលជើងហោះហើរចំនួន ៩០០ ជើង។

ភ្នំភ្លើងអ៊ីស្លង់មួយទៀតឈ្មោះEyjafjallajökull បានផ្ទុះឡើងក្នុងឆ្នាំ ២០១០ ហើយបញ្ហានេះបានបង្កភាពវឹកវរជាងមុនដោយធ្វើឲ្យមានជើងហោះហើរប្រមាណ ១០០,០០០ ជើងត្រូវផ្អាក។ ទោះបីយ៉ាងណាភ្នំភ្លើង Eyjafjallajökull មានទំហំតូចជាងភ្នំភ្លើង Grímsvötn ក៏ដោយ។

ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់សញ្ញានៃភាពចលាចលនៅក្នុងតំបន់នេះដោយសកម្មភាពរញ្ជួយបង្ហាញថា Magma កំពុងហើមនៅក្នុងប្រឡាយនៃភ្នំភ្លើង។ លោកវេជ្ជបណ្ឌិត Dave McGarvie អ្នកជំនាញផ្នែកបន្ទុះភ្នំភ្លើងនៃសាកលវិទ្យាល័យ Lancaster បានបន្ថែមនៅក្នុងអត្ថបទមួយសម្រាប់ការសន្ទនាថា ការបង្កើនសកម្មភាពកម្ដៅបានរលាយទឹកកកកាន់តែច្រើន ហើយថ្មីៗនេះក៏មានការកើនឡើងនូវសកម្មភាពរញ្ជួយផងដែរ៕ដោយ៖លី ភីលីព

Most Popular

To Top