បរទេស៖ ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បាននិងកំពុងកើនឡើង ខណៈពេលដែលសហរដ្ឋអាមេរិកបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងវិវឌ្ឍន៍ចំណងទាក់ទងជាមួយកោះតៃវ៉ាន់និងចោទប្រកាន់ប្រទេសចិនថា ជាអ្នកទទួលខុសត្រូវចំពោះការរាតត្បាតវីរុសពាសពេញពិភពលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីចិន លោកស៊ីជិនពីង បានជំរុញឱ្យកងទាហាននៃកងទ័ពរំដោះប្រជាជនចិន រក្សាស្ថានភាពប្រុងប្រយ័ត្នខ្ពស់ និងដាក់ស្មារតី និងថាមពលទាំងអស់ដើម្បីត្រៀមធ្វើសង្គ្រាមនៅក្នុងដំណើរទស្សនកិច្ចនៅឯកងម៉ារីននៅទីក្រុងឆៅចូវ នៅភាគខាងត្បូងខេត្តក្វាងទុង។ ។ លោកបានបន្តដោយអំពាវនាវដល់កងទ័ព ឲ្យ មាន“ ភាពស្មោះត្រង់” និង“ អាចជឿទុកចិត្តបាន” នៅក្នុងពេលវេលាទាំងនេះដោយមិនបានបញ្ជាក់ពីមូលហេតុនៃការប្រឈមនោះឡើយ។
សេចក្តីថ្លែងការណ៍របស់លោកស៊ីជីនពីង បានកើតឡើងចំពេលមានភាពតានតឹងជាបន្តបន្ទាប់រវាងចិននិងសហរដ្ឋអាមេរិកលើបញ្ហាផ្សេងៗគ្នា។ នៅក្នុងការវិវឌ្ឍន៍ថ្មីបំផុត រដ្ឋាភិបាលទីក្រុងប៉េកាំងបានថ្កោលទោស រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីនាវាពិឃាតរបស់អាមេរិកមួយគ្រឿងឈ្មោះ USS John S. McCain ត្រូវបានគេប្រទះឃើញនៅតំបន់ក្បែរកោះ Parcel ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ប្រទេសចិនដែលត្រួតត្រាសមុទ្រភាគច្រើននៅសមុទ្រចិនខាងត្បូង បានពុះពារនឹងការទាមទារទឹកដីពីប្រទេសចំនួន ៥ បានស្តីបន្ទោសចំពោះសកម្មភាពរបស់នាវានេះ ព្រោះថាកងទ័ពជើងទឹកអាមេរិកមិនដែលបានស្នើសុំការអនុញ្ញាតឱ្យនាវារបស់ខ្លួនចូលក្នុងទឹកដីក្រុងប៉េកាំងយល់ថាស្ថិតនៅក្នុងដែនទឹករបស់ខ្លួនឡើយ៕ប្រែសម្រួលៈ ណៃ តុលា